សហរដ្ឋអាមេរិក ៖ បើទោះបី ឃ្លាតឆ្ងាយពី រង្វង់សិល្បៈអស់ច្រើនឆ្នាំក្តី តែអតីតពិធីការិនី អ្នកនាង លី ច័ន្ទដាលីស ហៅ អេន ជី រូបនេះ នៅតែទទួលការចាប់អារម្មណ៍ពីបងប្អូនខ្មែរនៅឡើយ ដោយនៅក្នុងនោះ គេឃើញ សិល្បករ សិល្បការិនីជាច្រើន នៅតែរក្សាទំនាក់ទំនងល្អជាមួយរូបនាង។
ទន្ទឹមនឹងនេះ អតីតតារាស្រីរូបនេះ ត្រូវមហាជនសម្គាល់យ៉ាងច្បាស់ថា ទទួលការជោគជ័យទាំងក្នុងគ្រួសារ និងមុខជំនួញ ដោយផលិតផលរបស់រូបនាង ពិតជាទទួលការគាំទ្រយ៉ាងខ្លាំង ខណៈ ស្វាមីក៏ចេះថ្នាក់ថ្នមនិងមានកូនៗគួរឲ្យស្រលាញ់ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ភ្លេចខ្លួនមិនទាន់បានប៉ុន្មានផង កូនស្រីច្បងអតីតតារាស្រីរូបនេះ ចូលអាយុ១១ឆ្នាំបាត់ រីឯសម្រស់អ្នកម៉ាក់វិញ នៅតែក្រមុំនៅឡើយ ឈរជិតគ្នាស្ទើរច្រលំបងប្អូន បើក្រឡេកទៅមើលសម្រស់កូនស្រីវិញ នៅវ័យក្មេងខ្ចីដូច្នេះមែន តែចំហាយភាពស្រស់ស្អាតមកជាមួយ ពីធម្មជាតិតែម្តង ជាមួយនឹងទឹកមុខស្រស់បស់ រាងរូវស្តង់ដាល្អថែមទៀត ពេលធំឡើងជឿជាក់ថា ស្រស់ស្អាតដូចអ្នកម៉ាក់ជាក់ជាមិនខាន៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]