ភ្នំពេញ៖ ពិតណាស់ ក្រោយពេល ចាប់គូសម្តែងជាតួឯកជាមួយគ្នា បានច្រើនរឿងគួរសមហើយនោះ ហ្វេនៗរបស់ តារាសម្តែងស្រី ស៊ីន យូប៊ីន និងតារាសម្តែងប្រុស​ ខាត់ វ៉ៃហាំង ចាប់ផ្តើមចាប់គូ អ្នកទាំងពីរឲ្យក្លាយជា ដៃគូពិតប្រាកដ ដោយសារតែ ឃើញសម្តែងជាតួស្រីតួប្រុសសមនឹងគ្នាពេក។  

ដោយឡែក បើទោះបីជាអ្នកទាំងពីរ នៅមិនទាន់ដែលបានបង្ហាញ និងបញ្ជាក់អំពីទំនាក់ទំនងគេថាត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដក៏ដោយ តែយើងនៅតែសង្កេតឃើញថា អ្នកទាំងពីរតែងតែមានសកម្មភាពផ្អែមល្ហែមនានា ជាមួយគ្នាជាញឹកញាប់ ដែលធ្វើឲ្យគ្រប់គ្នាមិនសង្ស័យមិនបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗលោក វ៉ៃហាំង ទើបតែបានបង្ហោះរូបភាពមួយចំនួនលើគណនីបណ្ដាញសង្គមរបស់លោកផងដែរ។ ដោយក្នុងនោះ វ៉ៃហាំង និង ស៊ីន យូប៊ីន បានថតរូបគូក្នុងសម្លៀកបំពាក់កូនក្រមុំនិងកូនកម្លោះ ជាច្រើនសន្លឹក បង្ហាញពីសកម្មភាពកៀកកើយយ៉ាងស្និទ្ធស្នាលផ្អែមល្ហែមដាក់គ្នា មើលទៅពិតជាស្វីត អ្នកណាៗឃើញក៏ពេញចិត្តខ្លាំងតែម្ដង។ ក្នុងនោះ វ៉ៃហាំង ក៏មិនបានបញ្ជាក់អ្វីនោះដែរ ថាជាការថតស្ពតឬយ៉ាងណានោះ៕

សូមទស្សនារូបភាពខាងក្រោម៖

ខាត់ វ៉ៃហាំង
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន
ខាត់ វ៉ៃហាំង និង ស៊ីន យូប៊ីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ីន យូប៊ីន