រាជធានីភ្នំពេញ ៖ ក្រោយប្រឡូកក្នុងវិស័យសិល្បៈអស់ច្រើនឆ្នាំហើយ តែកេរ្ត៍ឈ្មោះល្បីល្បាញរបស់ តារាចម្រៀងប្រុសល្បីឈ្មោះប្រចាំផលិតកម្ម រស្មីហង្សមាស លោក ឆន សុវណ្ណរាជ នៅតែអាចរក្សាទុកបាន សំទុះការគាំទ្រពីមហាជនខ្មែរ និងទទួលបានការគាំទ្រ កាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

ជាមួយគ្នានេះ មានបងប្អូនជាច្រើន មិនធ្លាប់បានដឹងសោះថា តើតារាចម្រៀងរូបនេះមានអាយុប៉ុណ្ណាហើយ ខណៈឃើញ រូបលោក ហាក់មិនដែលប្រែប្រួលសម្រស់ទៅណាសោះ ឃើញតែរូបលោកលេងស្ទាយ៍ម្តងៗ មើលទៅអាចច្រលំនឹងកម្លោះៗជំទង់ៗបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ ជាថ្ងៃកំណើតរបស់តារាចម្រៀងប្រុសរូបនេះ​ ទន្ទឹមនឹងនេះ គេក៏ឃើញ មានសិល្បករ សិល្បការិនី ជាច្រើនជូនពររូបលោក ជាច្រើនហូរហែ មិនតែប៉ុណ្ណោះ ក៏ជាពេលវេលាដែលរូបលោក ទម្លាយពីអាយុពិត ធ្វើឲ្យមហាជន ភ្ញាក់ផ្អើលជាខ្លាំង ដោយឆ្នាំនេះ អាយុកើនដល់ ៣៧ឆ្នាំហើយ។

ជាងនេះទៅទៀត ដើម្បីរីករាយថ្ងៃកំណើត ៣៧ឆ្នាំរបស់ខ្លួន តារាចម្រៀង ឆន សុវណ្ណរាជ ថតរូបតុបតែងក្នុងឈុតបុរាណ បញ្ចេញសាច់ដុំមាំមួន មើលទៅស្រស់សង្ហាខ្លាំងណាស់ មិនសាកសមមានអាយុក្រាស់ក្រែលដល់ថ្នាក់នេះសោះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង ឆន សុវណ្ណរាជ
   តារាចម្រៀង ឆន សុវណ្ណរាជ
   តារាចម្រៀង ឆន សុវណ្ណរាជ
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ