ភ្នំពេញ៖ មិនតិចឆ្នាំនោះទេ ដែលតារាចម្រៀង ម៉េង កែវពេជ្ជតា បានចាប់ផ្តើមក្នុងអាជីពសិល្បៈដោយក្នុងនាមជាតារាចម្រៀងម្នាក់ ដែលមានទឹកដមសំនៀងផ្អែមពីរោះរន្តំចិត្ត អាចបំពេរអារម្មណ៍មហាជនឲ្យទោទន់ទៅតាមបទចម្រៀងបាន។
ជាការពិតណាស់ មកទល់ពេលនេះក្តី តារាចម្រៀងរូបនេះ គឺនៅតែទទួលបានការគោរពស្រលាញ់ ពីមហាជន ខ្លាំងដដែល ដោយក្រៅពីទេពកោសល្យនៃការបង្ហើរសំនៀងដ៏ក្រអួនក្រអៅ តារារូបនេះ ក៏មានសម្រស់ស្អាត និងនៅក្មេងជាងវ័យ មិនចាញ់ក្មេងៗស្រករក្រោយប៉ុន្មាននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងពេលថ្មីៗនេះ ម៉េង កែវពេជ្ជតា បានបង្ហោះរូបភាពថ្មីនៅក្នុងបណ្តាញសង្កមហ្វេសប៊ុក ដោយជ្រើសរើសយកការតុបតែងខ្លួនបែបស្រគត់ស្រគុំ ដោយចង់សក់ទីទុយ វែនតាធំ និងសម្លៀកបំពាក់បែបសិសស្សសាលាផងដែរ ដោយមើលទៅឃើញថា អ្នកនាងស្រស់ស្អាតម៉្យាងតាមរបៀបស្ទីលយុវវ័យជំទង់ផង ដោយមិនចាញ់ក្មេងប៉ុន្មានឡើយ។
ចំណែកអ្នកគាំទ្រក៏នាំគ្នាសរសើរ ដែលតារារូបនេះ តុបតែងខ្លួនបានគ្រប់ទម្រង់ទោះបីស្ទីលបុរាណ សម័យ គឺមើលទៅស្អាតទាំងអស់តែម្តង៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]