តារាកម្សាន្ត÷ មិនសូវដែលមានប្រវត្តិបង្ហាញមុខមាត់សមាជិក និងបុគ្គលនៅក្នុងគ្រួសារ ស្រាប់តែកាលពីពេលថ្មីៗកន្លងទៅនេះ លោក ឆន សុវណ្ណរាជ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស បានបង្ហោះរូបប្អូនស្រីបង្កើតរបស់ខ្លួន នៅចំថ្ងៃខួបកំណើត យ៉ាងស្រស់ស្អាត ឈរកាន់នំំំំខេកអបអរសាទរថ្ងៃខួបកំណើតរបស់ប្អូនស្រីរបស់ខ្លួន រហូតទទួលបានការភ្ញាក់ផ្អើល និងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

យ៉ាងណាមិញ នៅក្នុងប្រអប់Comment ក្រោមរូបថតមួយសន្លឹកនេះ ក៏មានហ្វេនៗដែលជាអ្នកនិយមគាំទ្រលោក ឆន សុវណ្ណរាជ មួយចំនួនបានលាន់មាត់ថាគ្រប់គ្នាថា នេះជាលើកទី១ហើយ ដែលបានឃើញមុខប្អូនស្រីអាយដលរបស់ខ្លួន ដែលកាលពីពេលកន្លងទៅមិនដែលឃើញលោកបង្ហាញមុខបងប្អូនបង្កើតរបស់ជាសាធារណ:ឲ្យមហាជនបានឃើញនោះទេ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ
លោក ឆន សុវណ្ណរាជ និងប្អូនស្រី
ថ្ងៃកំណើតប្អូនស្រីលោក ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ