ភ្នំពេញ៖ តារាសម្ដែងជើងចាស់ដ៏មានទេពកោសលលោក សាវិន ហ្វីលីព បច្ចុប្បន្ននៅតែបន្តការងារសិល្បៈផ្នែកសម្ដែងដដែល។ ម្យ៉ាងពីមួយឆ្នាំទៅមួយឆ្នាំ សិល្បកររូបនេះតែងតែមានភាពមមាញឹកនឹងការថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ លោកនៅតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់ផងដែរ។
យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនវិញ បច្ចុប្បន្នលោក សាវិន ហ្វីលីព កំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខពេញទំហឹងតែម្ដង។ ក្នុងនោះដែរ គេដឹងទៀតថាតារារូបនេះ បានទិញដីទុកជាច្រើនកន្លែង និងបានសង់ផ្ទះលំហែសម្រាប់ពេលទំនេរទៅលេងទៀតផង។ លើសពីនេះទៅទៀត ដីចម្ការ និងផ្ទះលំហែរបស់លោក ពិតជាមានទីធ្លាធំទូលាយគួរឲ្យចង់រស់នៅតែម្ដង បើតាមការមើលឃើញពេលដែលតារារូបនេះបង្ហោះម្ដងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាក់ស្ដែង ស្របពេលជោគជ័យលើវិស័យសិល្បៈកាន់តែខ្លាំង ថ្មីៗនេះលោក សាវិន ហ្វីលីព បានបង្ហោះរម្លឹកពីអតីតកាល ដែលខ្លួនលោកផ្ទាល់ធ្លាប់បានទៅធ្វើជាកម្មករធ្វើនំដូណាត់ នៅឯទីក្រុង Long Beach ប្រទេសអាមេរិក ក្នុងអំឡុងឆ្នាំ ២០០២ផងដែរ។ ក្រោយតារារូបនេះ បង្ហោះប្រាប់ពីអតីតការងារដែលខ្លួនធ្លាប់បានធ្វើ កាលពី១៩ឆ្នាំមុន ក៏មានហ្វេនចូលទៅcomment សរសើរលោកដែលហ៊ានបញ្ចេញនូវការងារដែលធ្លាប់ធ្វើពីមុនឲ្យអ្នកគាំទ្របានដឹងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]