ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីវ័យក្មេងកញ្ញា វីរៈ និច្ច បានធ្វើឲ្យមហាជន និងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានភ្ជាប់ពាក្យជាមួយកម្លោះសង្ហាក្រៅរង្វង់សិល្បៈ។ ពិតណាស់ នាងទើបតែភ្ជាប់ភាពរួច ហើយថ្ងៃនេះផ្ទាល់នាង និងគូដណ្ដឹងបានដឹកដៃគ្នាចូលរោងការតាមប្រពៃណីខ្មែរ។ ក្រោយហ្វេនបានដឹងដំណឹងថាតារារូបនេះរៀបការនៅថ្ងៃនេះផ្ទាល់ ពួកគេបានបង្ហាញក្ដីរំភើបជំនួសតារាចម្រៀងរូបនេះគ្រប់គ្នាតែម្ដង។
យ៉ាងណាមិញ ក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍ គេឃើញថាកញ្ញា វីរៈ និច្ច ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំង ស្របពេលបានគ្រងឈុតកូនក្រមុំតាមបែបប្រពៃណីខ្មែរយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត នាងនិងអនាគតស្វាមី បានបង្ហាញនូវស្នាមញញឹមយ៉ាងរីករាយក្នុងថ្ងៃមង្គលរបស់ខ្លួន មិនតែប៉ុណ្ណោះបើមើលទៅអ្នកទាំងពីរពិតជាមានភាពសាកសមនឹងគ្នាខ្លាំងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើយើងក្រឡេកទៅមើលអ្នកកំដរក្នុងថ្ងៃមង្គលរបស់កញ្ញា វីរៈ និច្ច សុទ្ធតែតារាល្បីប្រចាំប្រទេស ដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជនគ្រប់ស្រទាប់។ ហើយអ្នកកំដរតារារូបនេះ ក៏មានរូបសម្បត្តិ ស្រស់ស្អាត ស្រស់សង្ហាគ្រប់ៗគ្នាយ៉ាងគួរឲ្យសរសើរ ដោយអ្នកំដរថ្ងៃរៀបការនាងមានដូចជា នាយ ចឺម លោក វេហារ កញ្ញា រចនា រ៉ាវាឌី និងកញ្ញា នាង ប្រាក់គន្ធា៕
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]