ភ្នំពេញ៖ ថ្មីៗនេះ​ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ឆន សុវណ្ណរាជ បានបង្ហោះរូបភាពប៉ុន្មានសន្លឹកទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយក្នុងសម្លៀកបំពាក់ប្លែកពីរាល់ ឃើញហើយភ្ញាក់ផ្អើលហ្វេនមិនតិចនោះទេ។

ដោយឡែក តារាប្រុសរូបនេះ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងឈុតសម្លៀកបំពាក់ទៅលេងសមុទ្រ ដោយមានអាវពីរជាន់ ខោខ្លីពណ៍ស ស្បែកជើងប៉ាតាមួយគូ សមនឹងសម្រស់ក្មេងជាងវ័យ និងរូបរាងសង្ហា  តាមរបៀបស្ទីលក្លាសុីកយុវវ័យសម័យថ្មី មើលមួយភ្លែតចង់ច្រឡំជាមួយនឹងស្ទាវអាយុខ្ទង់២០ឆ្នាំជាងអញ្ចឹងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំណែកអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរដល់ ឆន សុវណ្ណរាជ ដែលមើលទៅតែងខ្លួនយ៉ាងណាក៏នៅក្មេង នៅតែស្អាតដដែល ទោះបីលេងខ្លួនសាមញ្ញក៏ដោយចុះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ឆន សុវណ្ណរាជ 
ឆន សុវណ្ណរាជ 
ឆន សុវណ្ណរាជ (រូបថ្មី)
ឆន សុវណ្ណរាជ (រូបថ្មី)
ឆន សុវណ្ណរាជ (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ