តារាកម្សាន្ត៖ បើនិយាយដល់ឈ្មោះតារាចម្រៀងស្រីទាំងបីនាក់ខាងក្រោមនេះ មហាជន ក៏ដូចជាហ្វេនៗច្បាស់ជាបានស្គាល់ពួកគេយ៉ាងច្បាស់ ព្រោះរយៈពេលនៃការចូលសិល្បៈរបស់អ្នកទាំងបី មានរយៈពេលជាច្រើនឆ្នាំណាស់មកហើយ។ ហើយកន្លងមក បទចម្រៀងជាច្រើនរបស់ពួកគេ ក៏សុទ្ធតែល្បីៗមានអ្នកគាំទ្រខ្លាំងមិនធម្មតាផងដែរ។
ទន្ទឹមនឹងនេះ ក្រៅពីអាចបកស្រាយចម្រៀងមនោសញ្ចេតនាបានយ៉ាងពីរោះហើយនោះ តារាចម្រៀងស្រីទាំងនេះ ពួកគេក៏ត្រូវបានមហាជនកោតសរសើរអំពីសមត្ថភាពមួយទៀតដែរ នោះគឺការច្រៀងបទញាក់បានយ៉ាងទាក់ទាញ។ ហើយការនិយមតែងខ្លួនរបស់ពួកគេ ក៏ប្លែកភ្នែកខ្លាំងពេលឡើងឆាកម្ដងៗ ពិសេសក្បាច់រាំរបស់ពួកគេ សុទ្ធតែសាហាវៗ រស់រវើកមើលមិនចេះធុញទ្រាន់ ពោលគឺប្រៀបដូចតារាបរទេសយ៉ាងដូច្នោះ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.រ៉ាប៊ី
តារាស្រីប្រចាំផលិតកម្មថោនរូបនេះ អាចបកស្រាយបទចម្រៀងបានពីរោះរណ្ដំណាស់ ទាំងបទបុរាណនិងសម័យ ពិសេសបទញាក់របស់នាង សុទ្ធតែមានក្បាច់រាំឡូយៗល្បីក្នុងបទជាច្រើនដូចជាបទ «មាន់ស្រែ» «លុយ លុយ» ជាដើម។

២.យូរី
យូរី ក៏មិនខុសពីតារាស្រីខាងលើដែរ នាងជាតារាស្រីដែលហ្វេនៗពេញចិត្តការរាំរបស់នាងច្រើន។ ហើយនាងក៏មានក្បាច់រាំល្បីៗក្នុងបទជាច្រើនដូចជា «ចាក់ទឹកដូង» «នំប៉័ងប៉ាតេ» ជាដើម។

៣.ទេព បូព្រឹក្ស
អ្នកណាក៏ល្បីដែរថា តារារូបនេះ ពូកែលេខមួយខាងលេងខ្លួនប្លែកៗ ក្បាច់រាំសាហាវៗ គួរឲ្យទាក់ទាញនៅក្នុងបទចម្រៀង ពិសេសពេលឡើងឆាកម្ដងៗ។ ប៉ុន្តែសព្វថ្ងៃនាងហាក់ស្ងប់ស្ងាត់ពីការចេញបទចម្រៀងថ្មីៗទៀតហើយ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]