រាជធានីភ្នំពេញ ៖ នរណាមិនផ្អើល បើឃើញ តារាកំប្លែង នាងខ្ញុង ហ៊ឺហា ជិះរថយន្តទំនើប ទិញគ្រឿងអលង្ការជ្រែកខ្លួន លើសពីនេះទៅទៀត ថ្មីៗនេះ ទើបនឹងមានបញ្ហាលុយជាមួយនឹង សឿ សុធារ៉ា បកស្រាយមើលទៅហាក់ ដូចមិនដែលជំពាក់នរណាសោះ រហូតដល់ថ្នាក់ ធ្វើឲ្យម្ចាស់បំណុល ចេញមុខទារប្រាក់ កក្រើកពេញបណ្តាញសង្គម។
ជាងនេះទៅទៀត រសៀលមុននេះបន្តិច តារាសម្តែងរូបនាង បានទៅដាក់ពាក្យប្តឹងខ្លួនឯង ខណៈរូបនាង ទម្លាយថា ខ្ចីបំណុលគេជុំទិញ មានទាំង ខ្ចីចិនតាមអនឡាញទៀត សរុបទាំងអស់ ៦០ម៉ឺនដុល្លារ គ្រាន់តែការប្រាក់ ១ខែគឺ ៤ម៉ឺនដុល្លារទៅហើយ ធ្វើឲ្យរូបនាង ទាល់ច្រកអស់សមត្ថភាពនឹងសងតទៅទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ គេឃើញ តារាខ្មែរជាច្រើន គ្រាន់តែឃើញ រូបនាងប្រកាស ទល់ច្រកអស់សមត្ថភាព និងខ្ចីលុយគេច្រើន ដល់ថ្នាក់ខ្ទង់សែនដុល្លារ អ្នករួមអាជីពសិល្បៈទាំងអស់ បានស្ទុះស្ទះផ្តួចផ្តើម ផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយក្នុងនោះ រូបនាងក៏បានលើកដៃសំពះ សុំជំនួយម្នាក់១ដុល្លារ ពីបងប្អូនផងដែរ។
ផ្ទុយទៅវិញ តារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព វិញ គ្រាន់តែឃើញយ៉ាងដូច្នេះភ្លាម ស្រាប់តែបង្ហោះសារ លើបណ្តាញសង្គម ចុកៗយ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]