តារាកម្សាន្ត៖ មួយរយៈចុងក្រោយនេះ ហ្វេនៗដែលនិយមចូលចិត្ត និងគាំទ្រតារាចម្រៀង នាយចឺម​ កំពុងដាក់ការសង្ស័យជាច្រើន អំពីទំនាក់ទំនងស្នេហារបស់លោកជាមួយតារាសម្ដែងកញ្ញា ហ្វាហ្វា ព្រោះតែគេសង្កេតឃើញអ្នកពីរហាក់លែងមានសកម្មភាពជាមួយគ្នាអស់រយៈពេលជាច្រើនខែមកហើយ។ ដោយគ្រប់គ្នាកំពុងឆ្ងល់ ថាពួកគេចែកផ្លូវគ្នាឬយ៉ាងណា?

ស្របគ្នានេះដែរ ស្រាប់តែពេលថ្មីៗនេះ តារាចម្រៀងម្ចាស់បទ «អារហាម» រូបនេះ បង្ហាញភាពស្និទ្ធស្នាលជាមួយនារីម្នាក់ ដោយជារឿយៗពួកគេតែងតែទៅណាមកណាជាមួយគ្នាជាញឹកញាប់ធ្វើឲ្យគ្រប់គ្នាមិនសង្ស័យមិនបាននោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កាលពីពេលថ្មីៗនេះទៀតសោត នាយចឺម​ ក៏បានបង្ហោះសារបញ្ចេញពាក្យពេចន៍ក្នុងប្រយោគយ៉ាងវែងអន្លាយអមនឹងរូបភាពលោកនិងនារីម្នាក់នោះ អានហើយស្ទើរចង់លើសជាតិស្ករ។ ក្នុងនោះ នាយចឺម បានរៀបរាប់ថា៖ 

ពាក្យពេចន៍នាយចឺម

យ៉ាងណាមិញ ក្រោយឃើញបែបនេះ ជឿជាក់ថាហ្វេនៗរបស់តារាចម្រៀងរូបនេះ ពិតជាពេញចិត្តខ្លាំង ហើយពួកគេក៏អាចនឹងគិត Idol ពីរនាក់នេះកំពុងទាក់ទងជាគូស្នេហ៍គ្នាមែនទែន ហាក់ដូចជាមិនមែនគ្រាន់តែសម្ដែងក្នុង MV ចម្រៀងនោះទេ ព្រោះសុទ្ធតែបង្ហោះរូបជាមួយគ្នាប្រើពាក្យពេចន៍អូនបងផ្អែមល្ហែមបែបនេះនោះ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖

ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម
ការបង្ហោះរបស់ នាយចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម