រាជធានីភ្នំពេញ ៖ ពិតណាស់ លោកជំទាវ ស៊ន សៀវម៉ី ជានារីខ្មែរគម្រូម្នាក់ ដែលជោគជ័យ មិនថា ជារឿងការងារ រឿងជីវិត ឫ ជីវិតគូស្វាមីភរិយាឡើយ ជាមួយគ្នានេះ បើទោះបី ការរៀបការបានត្រឹមតែ រៀបសែនតិចតួចក្តី តែក្រឡេកទៅមើលពី ស្ថានភាពគ្រួសារវិញ លោកជំទាវ និងស្វាមី ធ្វើឲ្យមហាជន នរណាៗក៏ចាប់អារម្មណ៍ដែរ ជាគូស្នេហ៍ រីករាយមួយគូ។

ជាញឹកញាប់ គេតែងឃើញ លោកជំទាវនិងស្វាមី ចែករំលែកពីជីវិតប្រចាំថ្ងៃច្រើន លើStory ក្នុងបណ្តាញសង្គម Instagram ដែលបង្ហាញយ៉ាងច្បាស់ ជីវិតសាមញ្ញមែនពិត តែពោរពេញដោយភាពរីករាយ ជាងនេះទៅទៀត ស្វាមីជា មនុស្សប្រុសចូលចិត្តធ្វើឲ្យលោកជំទាវ សើចសប្បាយ និងលេងសើចច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត បើទោះបី ជោគជ័យលើរឿងស្នេហាបែបនេះក្តី គេក៏ហាក់មិនសូវឃើញ លោកជំទាវ បង្ហោះសារទ្រឹស្តីរឿងស្នេហាច្រើន លើបណ្តាញសង្គមប៉ុន្មានទេ ជាក់ស្តែងភាគច្រើន ជារឿងការងារ រឿងសង្គម ជាដើម។

ផ្ទុយទៅវិញ ថ្មីៗលោកជំទាវ ស៊ន សៀវម៉ី ធ្វើឲ្យបណ្តាអ្នកគាំទ្រ ភ្ញាក់អារម្មណ៍មិនធម្មតាទេ យូរៗបង្ហោះម្តងមែន តែប្រយោគប៉ុន្មានឃ្លានេះ ធ្វើឲ្យមហាជន ពេញចិត្តជាខ្លាំង ក្នុងនោះ លោកជំទាវ បានប្រាប់ឲ្យដឹងថា ៖

លោកជំទាវ ស៊ន សៀវម៉ី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី