តារាកម្សាន្ត÷ ក្រោយប្រកាសចែកផ្លូវជាមួយអតីតភរិយា និងបានត្រលប់មកកម្ពុជាវិញ ថ្មីៗនេះមហាជន ពុកម៉ែ បងប្អូននិងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាសម្តែងដ៏ល្បី លោកស៊ុក សុភា បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងក្រោយឃើញរូបថតមួយសន្លឹករបស់តារាសម្តែងរូបនេះ ជាមួយនឹងស្រ្តីម្នាក់កំពុងឈរអោបគ្នា រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនភាន់ច្រលំ និងខ្លះថែមទាំងបានលើកឡើងថាអាចជាតម្រុយស្នេហ៍ថ្មីរបស់លោកថែមទៀតផង។

ប៉ុន្តែយ៉ាងណាមិញ តាមការបញ្ជាក់របស់អ្នកគាំទ្រនៅក្នុងប្រអប់ Comment បានបញ្ជាក់ថាស្រ្តីដែលនៅក្នុងរូបថតជាមួយនឹងលោកស៊ុក សុភា នោះគ្រាន់តែជាប្អូនស្រីរបស់លោកប៉ុណ្ណោះ ប៉ុន្តែគេនៅមិនទាន់ប្រាកដនៅឡើយទេ ខណ:ដែលសាមីខ្លួនលោក ស៊ុក សុភា មិនទាន់បញ្ចេញសារណាមួយនៅឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា កាលពីពេលកន្លងទៅលោក ស៊ុក សុភា និងភរិយារបស់លោកនៅប្រទេសអូស្រ្តាលី បានប្រកាសចែកផ្លូវគ្នា ក្រោយរួមរស់ជាមួយគ្នាអស់ពេលជាង១៥ឆ្នាំ រហូតធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ថាចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់តារារូបនេះ ឈានដល់ផ្លូវបែក៕

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ÷

លោកស៊ុក សុភា
លោកស៊ុក សុភា
លោកស៊ុក សុភា និងប្អូនស្រី
សារនៅក្នុងហ្វេសប៊ុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ុក សុភា