ភ្នំពេញ៖ ជាពិធីការិនីឆ្នើម អាចប្រើប្រាស់ភាសាបរទេសច្រើនពោពេញទៅដោយ ទេពកោសល្យ កញ្ញា Jimmy Meng បច្ចុប្បន្ន នាងកាន់តែទទួលបានប្រជាប្រិយភាពខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស តារាស្រីរូបនេះ កាន់តែមានសន្ទុះនៃការគាំទ្រពីមហាជន និង ហ្វេនៗនាងផ្ទាល់។
ពិតណាស់ Jimmy ជាពិធីការិនី ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំង ទៅលើសមត្ថភាពរបស់នាង តែបើងាកទៅមើលរូបសម្រស់វិញក៏មិនធម្មតា ដោយនាងមានទាំងកម្ពស់ខ្ពស់ខ្ពស់ស្រលះ មានរូបរាងស្រឡូន និង មុខមាត់ស្អាតផូរផង់តែម្ដង។ មិនតែប៉ុណ្ណោះ រាល់សម្លៀកបំពាក់ដែល តារាស្រីរូបនេះស្លៀក គឺពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង ដោយដងខ្លួននាងពិតជាស៊ិចស៊ី គួរឲ្យទាក់ទាញខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ ប្រិយមិត្តច្រើនតែឃើញ កញ្ញា Jimmy ស្លៀកក្នុងសម្លៀកបំពាក់បែបសម័យ ហាយសូរ និងស៊ីវិល័យស៊ិចស៊ីជាដើម។ តែមុននេះបន្តិច តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗ ភ្លឹក និង ចាប់អារម្មណ៍ខ្លាំង ដោយនាងបានគ្រងនៅឈុតបែបប្រពៃណីពណ៌ឈូកស្រាល មើលទៅពិតជាស្រស់សោភា ទន់ភ្លន់ ទាំងស្នាមញញឹម និង កាយវិការពិតជាស្រស់ស្អាតជាខ្លាំង។
មិនតែប៉ុណ្ណោះ តារាស្រីសំបូរទៅដោយបទពិសោធន៍រូបនេះក៏បាន ភ្ជាប់ជាមួយសារបែបនេះថា៖
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]