រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ជាសិល្បករមួយរូប ដែលជោគជ័យលើវិស័យសិល្បៈ ខណៈ តារាប្រុស រូបនេះឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក៏ដោយ ក៏រូបលោក នៅតែអាច ទាញយកប្រជាប្រិយភាពពីមហាជន ខ្លាំងក្លាដដែល។
លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ ដែលពេលនេះ គេក្រឡេកឃើញ ជីវភាពរស់នៅរបស់តារាកំប្លែងរូបនេះ មានស្ថានភាពប្រសើរខ្លាំង ជាងតារាកំប្លែងក្នុងក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើលជីវិតគ្រួសារវិញ តារាកំប្លែង នាយក្រឹម ក្រោយចាប់ដៃជាគូស្វាមីភរិយា ជាមួយនឹង ស្រីលាភ ជាតារាកំប្លែងរួមក្រុមនោះ ក៏ទទួលបានចំណងដៃកូនស្រីភ្លោះមួយគូ ដែលពេលនេះ ធំពេញរូបពេញរាង ស្រស់ស្អាតខ្លាំងណាស់ រីឯមុខមាត់វិញ កាត់តាមលោកប៉ា ស្ទើរតែទាំំងអស់ទៅហើយ។
ជាក់ស្តែងថ្មីៗនេះ គូស្វាមីភរិយាតារាកំប្លែងមួយគូនេះ ដឹកដៃកូនៗទៅថតរូបគ្រួសារ គ្រាន់តែឃើញហើយ មហាជនផ្ទុះការកោតសរសើរ ស្រស់ស្អាតទាំងព្រមតែម្តង មើលទៅសមសួន ចំហាយសុភមង្គលមិនធម្មតាប៉ុន្មានទេ ដែលក្នុងនោះ គេឃើញ នាយក្រឹម ញញឹមបិទមាត់មិនជិតតែម្តង ជាពិសេស មើលទៅរូបលោកស្រលាញ់កូនភ្លោះ របស់រូបលោកជាខ្លាំង ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]