ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើន នឹងស្គាល់តារាចម្រៀងស្រី ស៊ូ ស៊ីរីកា ដែលនាងជាតារាចម្រៀងស្រីប្រចាំផលិតកម្មថោន ហើយនាងក៏ជាតារាស្រីកំពុងមានប្រជាប្រិយភាពដែលក្នុងពេលបច្ចុប្បន្ននេះ មិនត្រឹមតែប៉ុណ្ណោះ នាងអាចច្រៀងបានយ៉ាងពីរោះ រួមទាំងភាសាបរទេសផងដែរ។
យ៉ាងណាមិញ មួយរយៈមុន ស៊ីរីកា ហាក់ប្រែរូបរាងឡើងគីឡូមានសាច់ខ្លាំងគួរឲ្យកត់សម្គាល់តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាកញ្ញាហាក់មានការផ្លាស់ប្ដូរខ្លាំងមែនទែន ដោយរូបរាងកាន់តែស្លីមស្អាតឡើងវិញ ខុសដាច់ពីពេលមុនៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កាលពីថ្មីៗនេះដែរ កញ្ញា ស៊ូ ស៊ីរីកា បានបង្ហាញនូវរូបថត ដ៏កម្រនឹងបានឃើញ និងស្ទើរតែធ្វើឲ្យអ្នកនឹកស្មានមិនដល់ផងដែរថា នាងធ្លាប់មានរូបរាងធាត់ខ្លាំងបែបនេះ ក្នុងរូបដែលដាក់ប្រៀបធៀបគ្នា។ ប៉ុន្តែក្រោយមក នាងក៏ខំហាត់ប្រាណត្រឹមតែ ៨សប្តាហ៍បានធ្វើឲ្យ ស៊ីរីកា ចុះគីឡូ ប្រែរាងស្អាតជាងមុនបានយ៉ាងច្រើន ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]