ភ្នំពេញ៖ បើរំឮកទៅពេលវេលាកាលពីជាង ១០ឆ្នាំមុន ជឿជាក់ថាមហាជនច្បាស់ជាធ្លាប់បានស្ដាប់ និងស្គាល់ម្ចាស់បទ «រំចង់ស្រែកែខ្លួន» ជាក់ជាមិនខាន ព្រោះបទចម្រៀងមួយបទនេះ អ្នកនាង ផាន់ ម៉ូនីកា បានបកស្រាយបានយ៉ាងពីរោះលន្លង់លន្លោច និងទទួលបានការគាំទ្រច្រើនខ្លាំងកាលពីជំនាន់នោះ។
ជាមួយគ្នានេះដែរ ស្របពេលកំពុងមានឈ្មោះល្បីល្បាញ គិតចាប់តាំងពីចុងឆ្នាំ ២០១៣ មក អតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ ក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីសិល្បៈម្ដងបន្តិចៗរហូតមកដល់សព្វថ្ងៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើទោះបីជាលែងប្រឡូកក្នុងវិស័យរាំច្រៀងទៀតក៏ពិតមែន ប៉ុន្តែអ្នកនាង ផាន់ ម៉ូនីកា ក៏មានភាពជោគជ័យខ្លាំងលើអាជីវកម្មហាងស៊ុបដ៏ល្បី និងក្លាយជាម្ចាស់គ្រប់គ្រងខាងផ្នែកផលិតផលថែរក្សាសម្រស់ផងដែរ។ ជាពិសេស ក្រោយរៀបការរួចជាមួយស្វាមីដែលគេស្គាល់ថាមានងារជាឯកឧត្តម អតីតតារាស្រីរូបនេះ ក៏សំងំសើយសុខជាមួយគ្រួសារយ៉ាងមានសុភមង្គល ដោយអ្នកនាងបានបំពេញតួនាទីជាម្ដាយ ជាភរិយាដ៏ល្អមើលថែគ្រួសារផង រ៉ាប់រងលើអាជីវកម្មផង ទើបធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាងអាចរស់នៅដោយចុះសម្រុងគ្នា និងមានសុភមង្គល អ្នកណាៗក៏ប្រាថ្នាចង់បាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]