រាជធានីភ្នំពេញ ៖ ក្រោយដកខ្លួនចេញពី ការងារសិល្បៈនិងរៀបការជាមួយស្វាមី ងារជាឯកឧត្តមរួចមក អតីតតារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មសាន់ដេ លោកជំទាវ ផាន់ ម៉ូនីកា ពេលនេះកំពុងប្រើជីវិតរស់នៅ ជាមួយស្វាមីនិងកូនៗ យ៉ាងមានសុភមង្គល ខណៈមុខជំនួញរបស់ខ្លួន ក៏ទទួលបានផ្លែផ្កាគួរឲ្យកត់សម្គាល់។
យ៉ាងណាមិញ បើទោះបីជាពេលនេះ ដកដៃពីរង្វង់សិល្បៈដាច់ស្រឡះក្តី តែក្នុងកម្មវិធីធំៗរបស់វិស័យកម្សាន្តនិងកម្មវិធីរបស់តារាខ្មែរល្បីឈ្មោះនានា តែងឃើញវត្តមានលោកជំទាវស្ទើរតែមិនរំលងតែម្តង ដោយលោកជំទាវ នៅរក្សាទំនាក់ទំនងល្អជាមួយនឹងសិល្បករ សិល្បការិនីខ្មែរគ្រប់ជំនាន់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ក្នុងការសម្ពោធភាពយន្តចម្រៀង«ជីវិតក្មេងវត្ត» ស្នាដៃនិពន្ធរបស់សម្តេចតេជោ ហ៊ុន សែន កាលពីប៉ុន្មានថ្ងៃមុននេះ គេក៏ក្រឡេកឃើញអតីតតារាស្រីរូបនេះ មានវត្តមាននៅទីនោះផងដែរ ជាងនេះទៅទៀត ធ្វើឲ្យគេឯងចាប់អារម្មណ៍កាន់តែខ្លាំងនឹ ងរូបសម្រស់មិនខ្ចីចាស់ របស់លោកជំទាវជាខ្លាំង។
តួយ៉ាង មានកូនស្រីដល់ទៅ២នាក់ពេញរូបពេញរាងទៅហើយ តែរូបសម្បត្តិរបស់អតីតតារាស្រីរូបនេះ ធ្វើឲ្យតារាជំនាន់ក្រោយៗសុំខ្មាស់ មុខមាត់នៅភ្លឺម៉ត់រលោងរកស្នាមជ្រួញមិនឃើញ រាងរ៉ូវឡើងខ្ញង់ គួរឲ្យទាក់ទាញ រកកន្លែងទាស់ភ្នែកមិនឃើញសោះ ជាពិសេសគឺ តុបតែងខ្លួនសាកសមនឹងងារជាលោកជំទាវ បែបថ្លៃថ្នូរគួរឲ្យស្រឡាញ់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]