រាជធានីភ្នំពេញ ៖ ប្រឡូកលើវិថីសិល្បៈយូរឆ្នាំហើយ តែតារាសម្តែងស្រី និងតារាមូដែល កញ្ញា ទឹម រដ្ឋា នៅតែមានឈ្មោះបោះសម្លេងក្នុង វិស័យកម្សាន្តខ្មែរ ដូចពេលមុនៗ ដោយសារតែ សមត្ថភាពនិងសម្រស់មិនចេះចាស់ របស់តារាស្រីរូបនេះ ទើបធ្វើឲ្យ មហាជននៅតែគាំទ្ររូបនាង។

ជាមួយគ្នានេះ ប្រសិនបើក្រឡេកទៅមើល ជីវិតឯកជនរបស់រូបនាងវិញ ក្រៅពីមានក្រុមគ្រួសារសែនកក់ក្តៅហើយនោះ រូបនាងក៏នៅមានគូដណ្តឹងជាអ្នកជំនួញម្នាក់ផងដែរ បើទោះបីជា អ្នកម្តាយមិនអាចនៅរងចាំថ្ងៃដែល រូបនាងអាចរើសបានគូជីវិតល្អយ៉ាងណាក្តី តែតារាស្រីរូបនេះ ហាក់មិនដែលបំភ្លេចអ្នកម៉ាក់ទាល់តែសោះ ដោយគេឃើញ សូម្បីតែ Profile គណនីហ្វេសប៊ុកផ្ទាល់ខ្លួន ក៏មានរូបថតអ្នកម៉ាក់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត រូបនាងបាន បង្ហើបពីមូលហេតុ មិនព្រមកែសម្ភស្ស រក្សាសម្រស់ធម្មជាតិ ខណៈរូបនាង ក៏ជាតារាល្បីម្នាក់ ត្រូវប្រឡូកក្នុងការសម្តែង ការឡើងឆាកច្រើនក្តី នេះគឺដោយសារតែ បណ្តាំរបស់អ្នកម៉ាក់ ដែលសុំឲ្យរូបនាង រក្សាភាពធម្មជាតិដែល អ្នកម៉ាក់លោកប៉ា ផ្តល់ឲ្យ ហេតុនេះហើយ ទើបធ្វើឲ្យ រូបនាងមិនព្រមកែកុនសម្រស់របស់ខ្លួន មកទល់នឹងសព្វថ្ងៃ គឺដើម្បីសម្រេចបំណងរបស់អ្នកម៉ាក់។

ដោយក្នុងនោះ តារាស្រីរូបនេះ បានបញ្ជាក់ផងដែរថា ៖

ទឹម រដ្ឋា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
  កញ្ញា ទឹម រដ្ឋា
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា