ភ្នំពេញ៖ កាលពីថ្មីនេះ ពិធីការិនីលំដាប់ប្រទេសកម្ពុជា អ្នកនាង ចាន់ កែវនិមល បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាង បានចូលរួមក្នុងកម្មវិធី «Sunday drive» ដែលជាកម្មវិធីរបស់ កញ្ញា កុសុម៉ា ដោយក្នុងនោះ ភ្ញៀវកិត្តិយសដែលបានចូលរួមត្រូវជួប challengeជាច្រើនដែលកម្មវិធីរៀបចំឡើង។

ជាការពិតណាស់  អ្នកនាង ចាន់ កែវនិមគឺជាពិធីករដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពជាមួយនឹងទឹកដមសម្លេងផ្អែមពិរោះ ក្នុងការនិយាយស្តី ថែមទាំងពូកែវោហាស័ព្ទមិនចេះរីងស្ងួតនៅលើឆាក មិនថាជាកម្មវិធីធំៗឬតូចនោះទេ គឺភាគច្រើនតែងលេចវត្តមានពិធីការិនីរូបនេះជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មហាជនភាគច្រើនធ្លាប់តែបានឃើញ អ្នកនាងឈរនៅលើឆាកកាន់មេក្រូអត្ថាធិប្បាយជាពិធីការិនី ដោយឡែកថ្មីៗនេះ នៅក្នុងកម្មវិធី «Sunday drive» បានធ្វើឲ្យ ចាន់ កែវនិមល ដែលធ្លាប់តែជាពិធីការិនីបង្ហើបសំនៀងច្រៀងនៅក្នុងឡានទាល់តែបាន។ អ្វីដែលពិសេសនោះ គឺហ្វេនៗពេលបានស្ដាប់ហើយ បានសរសើរដល់តារាស្រីរូបនេះថាទឹកដមសំនៀងពិតជាពិរោះ មែនទែនបើទោះបីជាច្រៀងគោកក៏ពិតមែន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
@sundaydrivee Fan ថា ស្លាប់ទៅបិទភ្នែកជិតហើយ ខ្ញុំរង់ចាំស្តាប់បងនិមលច្រៀងយូរលង់ណាស់ហើយ😆😆#kosomayarodavid #sopheakkosama #yaro #ddavidss #chankeonimol #SundaydriveCambodia ♬ original sound - sundaydrive 🚘
វីដេអូ ចាន់ កែវនិមល ច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល