ភ្នំពេញ៖ តារាសម្ដែង និងតារាបង្ហាញម៉ូតរាងតូចច្រឡឹង កញ្ញា ទឹម រដ្ឋា ទោះមានវ័យកាន់តែជ្រេតែរូបសម្ផស្សនៅតែស្រស់ស្អាត គួរឲ្យទាក់ទាញដដែល។ បើក្រឡេកទៅមើលការងារសិល្បៈវិញ បច្ចុប្បន្នតារារូបនេះ កាន់តែមានភាពមមាញឹកជាងមុុន ខណៈទទួលថតរឿងថ្មីៗជាបន្តបន្ទាប់។ ម្យ៉ាងទោះបីចូលសិល្បៈច្រើនឆ្នាំ ក៏នាងនៅតែមានទីផ្សារ មានឈ្មោះល្បីល្បាញ មានមហាជនពេញចិត្តច្រើនដដែល។

ជាមួយគ្នានេះដែរ បើក្រឡេកមើលជីវិតឯកជនវិញ គេដឹងថា កញ្ញា ទឹម រដ្ឋា មានទំនាក់ទំនងស្នេហាជាមួយកម្លោះសង្ហាម្នាក់ជាអនិកជន ហើយស្នេហារវាងតារាស្រីរូបនេះនឹងគូស្នេហ៍ ក៏មានចាស់ទុំដឹងឮទាំងសងខាងផងដែរ។ បើនិយាយពីទំនាក់ទំនងស្នេហាតារារូបនេះ គេឧស្សាហ៍ឃើញនាងនិងគូដណ្ដឹង តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាសឹងគ្រប់ពេលតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ កញ្ញា ទឹម រដ្ឋា ពិតជាសំណាងដែលមានគូដណ្ដឹង ភាពស្មោះត្រង់ ស្រលាញ់នាងខ្លាំងយ៉ាងដូច្នេះ។ ក្នុងនោះដែរ មុននេះបន្តិច គូដណ្ដឹងនាងបានទិញបាច់ផ្កាយ៉ាងស្រស់ស្អាតជូននាង ទាំងព្រឹក ខណៈមិនមែនជាថ្ងៃពិសេសអ្វីសោះឡើយ។ បើមើលតាមរូបភាពតារារូបនេះ បានបង្ហាញស្នាមញញឹមយ៉ាងមានក្ដីសុខពេញទំហឹង។ ពិតណាស់ ស្របពេលទទួលបាច់ផ្កាពីគូដណ្ដឹង នាងបាននិយាយថា៖

សម្ដីកញ្ញា ទឹម រដ្ឋា

សូមទស្សនារូបភាពខាងក្រោម៖

  កញ្ញា ទឹម រដ្ឋា 
  កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា និងគូដណ្ដឹង
 កញ្ញា ទឹម រដ្ឋា 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា