រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កញ្ញា ឌី លីកា ជាបេក្ខនារីម្ចាស់ជ័យលាភី Miss Grand Cambodia 2018 ផ្ទុយទៅវិញ ប្រសិនបើក្រឡេកទៅមើល ប្រជាប្រិយភាពរបស់រូបនាងវិញ ហាក់មិនសូវមានបងប្អូនមហាជនស្គាល់ប៉ុន្មានទេ ដែលអាចនិយាយបានថា នេះដោយសារ តែកំំឡុងពេលប្រកួតនោះ ការប្រកួតសម្រស់ មួយនេះ នៅមិនទាន់មាន អ្នកតាមដានច្រើននៅឡើយទេ។
យ៉ាងណាមិញ បើទោះបីមានឈ្មោះជា បវរកញ្ញាអតីតម្ចាស់មកុដ ឆ្នាំ២០១៨ យ៉ាងណាក៏ដោយ ក៏គេឃើញ រូបនាងប្រើជីវិតរស់នៅសែនសាមញ្ញ មិនឡូយឆាយ ហ៉ឺហាខ្លាំងប៉ុន្មានទេ ដោយបានបើកមុខរបររកស៊ីចិញ្ចឹមជិវិត ជាអចិន្ត្រៃយ៍ នៅផ្ទះ អ៊ុតសក់ លក់ម្ជូរ និងលក់ផលិតផលផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ រូបនាង បានបន្ថែមថា ជីវិតរស់នៅដែលរូបនាងកំពុងតែមាននេះ បងប្អូនមួយចំនួនធំ គិតថា ជារឿងធម្មតា តែសម្រាប់រូបនាងវិញ ទម្រាំបានប៉ុណ្ណេះគឺអស្ចារ្យ ហើយមានមោទនភាពចំពោះខ្លួនឯងខ្លាំង បើទោះពេលនេះ មិនសូវមានឈ្មោះល្បី មិនសូវមានមហាជនស្គាល់ច្រើនក្តី តែរូបនាង សូមអរគុណចំពោះការគាំទ្រ របស់បងប្អូនដែល បានជួយគាំទ្ររូបនាង ធ្វើឲ្យរូបនាងមានថ្ងៃនេះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]