ភ្នំពេញ៖ វិស័យសិល្បៈខ្មែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ កាន់តែរីកចម្រើនទៅមុខជាលំដាប់ រហូតមានតារាខ្មែរជាច្រើន មានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ឲ្យប្រទេសផ្សេងៗជាច្រើនស្គាល់ពីស័យសិល្បៈ និងប្រទេសកម្ពុជាកាន់តែច្បាស់។ ម្យ៉ាងវិញទៀត វិស័យសិល្បៈខ្មែរយើង កាន់តែមានសិល្បករ សិល្បការិនីថ្មីៗជាច្រើន ដែលមានទាំងរូបសម្បត្តិស្អាតសង្ហា និងពោរពេញដោយសមត្ថភាពល្អពិតៗផងដែរ។

យ៉ាងណាមិញ បើក្រឡេកទៅមើលតារាខ្មែរជើងចាស់វិញ គេដឹងផងដែរថា មានសិល្បករ សិល្បការិនីច្រើនណាស់ ដែលបានសាងស្នាដៃលើវិថីមួយនេះ មកលំបាកអស់ជាច្រើនឆ្នាំ ទម្រាំធ្វើឲ្យមហាជនគ្រប់ស្រទាប់ស្គាល់ និងគាំទ្រពេញចិត្តបាន។ អ្វីដែលគេកត់សម្គាល់ឃើញនោះ មានតារាច្រើននាក់ណាស់ ដែលកំពុងល្បីហើយកេរ្ដិ៍ឈ្មោះកាន់តែឡើងជាលំដាប់ សុខៗពួកគេបានស្ងាត់ និងផ្អាកការងារមួយរយៈធំ ធ្វើឲ្យទស្សនិកជនជាច្រើនស្រងាកចិត្តគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង តារាខ្មែរ ដែលបានបាត់មុខពីវិថីសិល្បៈមួយរយៈធំ ហើយបានវិលមកចូលសិល្បៈវិញ នៅតែទទួលបានការចាប់អារម្មណ៍ និងសាងឈ្មោះឲ្យល្បីល្បាញលើសដើមនោះមានដូចជា៖

១៖ អ្នកនាង គង់ ចាន់ស្រីមុំ

គេដឹងផងដែរថា ក្រោយរៀបការរួច អ្នកនាង គង់ ចាន់ស្រីមុំ បានផ្អាកការងារសិល្បៈមួយរយៈធំ ម្យ៉ាងនាងក៏មានកូនតូចត្រូវមើលថែ និងរវល់ជាមួយមុខជំនួញផងដែរ។ ប៉ុន្តែបន្ទាប់ពីកូនស្រីនាង កាន់តែធំតារារូបនេះ ក៏ចាប់ផ្អើមបង្ហាញខ្លួនក្នុងវិស័យសិល្បៈសារជាថ្មី ហើយទទួលបានបករជាប្រិយភាពខ្លាំងលើសដើម។

  អ្នកនាង គង់ ចាន់ស្រីមុំ 
អ្នកនាង គង់ ចាន់ស្រីមុំ

២៖ អ្នកនាង សុខ ស្រីនាង

តារាចម្រៀងសម្លេងស្រាលផ្អែមស្រទន់ អ្នកនាង សុខ ស្រីនាង បន្ទាប់ពីរៀបការមានស្វាមី តារារូបនេះបានឃ្លាតឆ្ងាយពីវិស័យចម្រៀង ធ្វើឲ្យហ្វេននឹករលឹកខ្លាំងតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពីចែកផ្លូវជាមួយស្វាមី នាងក៏បានងាកមកច្រៀងវិញ ធ្វើឲ្យនហាជនសប្បាយចិត្ត ត្រេកអរ ដែរនាងបង្ហាញវត្តមានលើវិថីសិល្បៈម្ដងទៀតយ៉ាងដូច្នេះ។

អ្នកនាង សុខ ស្រីនាង
អ្នកនាង សុខ ស្រីនាង 

៣៖  អ្នកនាង ពេជ្រ សូលីកា

ប៉ុន្មានឆ្នាំមុន តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានបាត់មុខពីវិថីសិល្បៈអស់ជាច្រើនឆ្នាំ ខណៈកំពុងឡើងកូដ មានមហាជនស្គាល់ច្រើន។ ប៉ុន្តែ ក្រោយ ស្ងាត់មួយរយៈធំ នាងក៏បង្ហាញមុខម្ដងទៀតក្នុងវិស័យសិល្បៈមួយនេះ ហើយបច្ចុប្បន្នតារារូបនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងជាងមុនផងដែរ។

អ្នកនាង ពេជ្រ សូលីកា
អ្នកនាង ពេជ្រ សូលីកា

៤៖ កញ្ញា រ៉េត សារីតា

មុននឹងជាប់ឈ្មោះជា បវរកញ្ញាចក្រវាឡឆ្នាំ២០២០ កញ្ញា រ៉េត សារីតា បានផ្អាកការងារសិល្បៈមួយរយៈធំ ប៉ុន្តែនាងបានវិលត្រឡប់មកវិញ ធ្វើឲ្យមហាជនទូទាំងប្រទេសភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបានដាក់ពាក់ចូលរួមប្រកួត Miss Universe Cambodia ឆ្នាំ២០២០ រហូតជាប់ជាម្ចាស់ជ័យលាភី មានឱកាសទៅចូលរួមប្រកួតបវរកញ្ញា ក្នុងកម្មវិធី Miss Universe លើឆាកអន្តរជាតិយ៉ាងដូច្នេះ។

កញ្ញា រ៉េត សារីតា
កញ្ញា រ៉េត សារីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត សារីតា