ភ្នំពេញ៖ ជាការពិតណាស់ ដូចដែលគ្រប់គ្នាបានដឹងហើយថា ជីវិតប្ដីប្រពន្ធរបស់អតីតតារាប្រុសល្បីឈ្មោះ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា អ្នកទាំងពីរបានបានរៀបការជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំមកហើយ ដោយពេលនេះ តារាប្រុសស្រីរូបនេះ ក៏មានកូន៣នាក់ទៀតផង។

ម្យ៉ាងវិញទៀត បើទោះបីរៀបការរស់នៅជាមួយគ្នាអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា តែងតែបង្ហាញពីទំនាក់ទំនងស្នេហាប្ដីប្រពន្ធអ្នកទាងពីរយ៉ាងមានក្ដីសុខ សុភមង្គលខ្លាំងតែម្ដង។ ដោយ តែងតែមានភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់ និងបញ្ជាក់ឲ្យឃើញថា ជីវិតស្វាមីភរិយារបស់ពួកគេកាន់តែរឹងមាំជាងមុន ធ្វើឲ្យហ្វេនៗច្រណែននឹងអ្នកទាំងពីរគ្រប់ពេល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដេលកាន់តែធ្វើឲ្យហ្វេនៗរំភើបនោះ មុននេះបន្តិច តារាចម្រៀងស្រីអ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះសារខ្លីមួយនិយាយនៅក្នុងថ្ងៃកំណើតស្វាមីយ៉ាងដូច្នេះថា៖ 

សារ យក់ ថិតរដ្ឋា

ក្រោយពីអ្នកគាំទ្រឃើញសារខ្លី ពីភរិយា លោក ឃុំ ប៉ុណ្ណាដែតទៅកាន់ស្វាមី បែបនេះរួច មានហ្វេនៗជាច្រើនបានពោលពាក្យសរសើរដល់គ្រួសារអ្នកទាំងពីរស្ទើរតែគ្រេប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

យក់ ថិតរដ្ឋា និង ស្វាមី
ស្វាមី យក់ ថិតរដ្ឋា
យក់ ថិតរដ្ឋា និងគ្រួសារ 
សារ យក់ ថិតរដ្ឋា ក្នុងថ្ងៃកំណើតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យក់ ថិតរដ្ឋា