រាជធានីភ្នំពេញ ៖ ពិតណាស់ ជឿជាក់ថា បងប្អូនមហាជនខ្មែរ ប្រាកដជាស្គាល់រួចមកហើយ នូវប្រជាប្រិយភាពរបស់ តារាសម្តែងស្រីរាងខ្ពស់ស្រលះ ចង្កេះតូចច្រឡឹង កញ្ញា ទឹម រដ្ឋា ដែលជីវិតជនឯនរបស់នាង សព្វថ្ងៃនេះ កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានេះ បើទោះបី ក្រចូលរោងការមែនពិត តែតារាសម្តែងស្រីរូបនេះ និងគូដណ្តឹងរបស់ខ្លួន ហាក់កាន់តែស្និទស្នាលជាមួយគ្នា កាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យ ហ្វេនៗរបស់រូបនាង នរណាៗក៏ច្រណែននឹងវាសនាតារាស្រីរូបនេះដែរ មិនត្រឹមតែមាន គូដណ្តឹងជាបុរសសង្ហានោះឡើយ រូបលោក ក៏ជាអ្នកជំនួញល្បីម្នាក់ផងដែរនៅកម្ពុជា ជាងនេះទៅទៀត តារាស្រីរូបនេះ និងគូដណ្តឹងរបស់ខ្លួន ក៏បានបើកលក់ផ្ទះល្វែងផ្ទាល់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើទោះបីជា វរល់នឹងការងារយ៉ាងណាក្តី តែថ្មីៗនេះ គេឃើញ តារាស្រីរូបនេះ និងគូដណ្តឹងដើរលេងកម្សាន្តជាមួយគ្នា លើសពីនេះទៅទៀត នៅទម្លាយរូបភាពស្វីតផ្អែមល្អែមនឹងគ្នាផងដែរ ដែលនេះបញ្ជាក់យ៉ាងច្បាស់ បើទោះបី ក្រចូលរោងការមែនពិត តែអ្នកទាំងពីរ នៅផ្អែមល្អែមដូចស្ករតាំងម៉ែនឹងគ្នា ដូចដើម៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ទឹម រដ្ឋា
 កញ្ញា ទឹម រដ្ឋា
 កញ្ញា ទឹម រដ្ឋា
 កញ្ញា ទឹម រដ្ឋា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា