ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស ឈីន រតនៈ បានបង្ហោះរូបភាពថ្មីទៀតហើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយលើកនេះគឺស្អាតមិនចាញ់លើកមុនៗឡើយ ដែលនេះឲ្យទស្សនិកជនជាច្រើនបាននាំសរសើរមិនពីមាត់។
ដោយឡែក តារាស្រីរូបនេះ បានទៅដល់ឆ្នេរសមុទ្រ និងបង្ហោះរូបភាពជាច្រើនសន្លឹក ដោយបង្ហាញសម្រស់ដ៏ស្រស់ស្អាត ដោយមើលទៅស្បែកមុខកញ្ញាគឺសខ្ចី កែវភ្នែកភ្លឺថ្លា និងស្នាមញញឹមគួរឲ្យស្រលាញ់ណាស់ ក្នុងឈុតសម្លៀកបំពាក់បែបឆើតឆាយ ដោយមានអាវវាល និងខោខូវប៊យពណ៍ខៀវមួយឈុត សរុបមកគឺស្អាតកប់សេរ៊ីតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្នកគាំទ្រក៏បានពោលពាក្យសរសើរអំពីសម្រស់ និងការតុបតែងរបស់ ឈីន រតនៈ ដែលមើលទៅស្អាត និងមានភាពមន្តស្នេហ៍ខ្លាំងផងដែរ ក្រៅពីនេះក៏បានហ្វេនផ្សេងទៀតនិយាយថា សម្រស់កញ្ញាស្អាតកាន់តែខ្លាំងនៅពេលញញឹមផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]