ភ្នំពេញ៖ ជឿជាក់ថា បណ្ដាអ្នកគាំទ្រច្បាស់ជាដឹងរួចហើយ ពិធីករដ៏ល្បីលោក ជា វណ្ណារិទ្ធ គឺជាអតីតម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រឡងកម្មវិធី Freshie Girl and Boy កាលពីឆ្នាំ ២០០៧។ ដោយកាលនោះ អាចនិយាយបានថា លោកជាម្ចាស់ជ័យលាភីដែលស័ក្ដិសមបំផុត ព្រោះលោកមានសមត្ថភាពពូកែ និងមានរូបរាងសង្ហាផងដែរ។

 ជា វណ្ណារិទ្ធ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយើងត្រលប់ពេលវេលា ទៅមើលវីដេអូបង្ហាញសមត្ថភាពពិសេសមួយ កាលអំឡុងពេលតារាប្រុសរូបនេះប្រឡង ដែលលោកទើបតែបានបង្ហោះកាលពីពេលថ្មីៗនេះវិញ យើងឃើញថា មហាជននិងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយក្នុងវីដេអូមួយនេះ ជា វណ្ណារិទ្ធ បានបង្ហាញសមត្ថភាព ក្នុងឈុតល្ខោនខោល «នាងសីតាសោយសោក» ដោយលោកច្រៀងដោយផ្ទាល់ផង ធ្វើកាយវិការទន់ទោតាមសាច់រឿងផង មើលទៅពិតជាសមមែនទែន។ ប៉ុន្តែអ្វីដែលគ្រប់គ្នានឹកស្មានមិនដល់ និងធ្វើឲ្យអ្នកខ្លះលួចសើចចំអន់លេងនោះ គឺលោកជាមនុស្សប្រុសពេញតួទេ ប៉ុន្តែអាចសម្ដែងទម្រង់បែបបុរាណមួយនេះបានល្អអ៊ីចឹង នោះពិតជាគួរឲ្យសរសើរតែម្ដង៕

សូមទស្សនារូប វីដេអូខាងក្រោម៖

 ជា វណ្ណារិទ្ធ
 ជា វណ្ណារិទ្ធ
 ជា វណ្ណារិទ្ធ
វីដេអូ ជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ