រាជធានីភ្នំពេញ ៖ ពិតណាស់ កាលពីប៉ុន្មានសប្តាហ៍មុននេះ លោកជំទាវ ស៊ន សៀវម៉ី ត្រូវអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាអបអរសាទរ និងសម្តែងការរីករាយជំនួសជាខ្លាំង ក្រោយលោកជំទាវ សម្រាលកូនស្រី គួរឲ្យស្រលាញ់ ហើយមានសុវត្ថិភាពទាំងម្តាយ ទាំងកូន។
ជាមួយគ្នានេះ កូនស្រីលោកជំទាវ ត្រូវអ្នកគាំទ្រ នាំគ្នាសរសើរថា គួរឲ្យខ្នាញ់តាំងពីតូច មុខមាត់វិញកាត់ទៅតាមលោកប៉ា មិនតែប៉ុណ្ណោះ បើនិយាយពីឈ្មោះកូនស្រីវិញ លោកជំទាវ ក៏ធ្វើឲ្យ គេឯងចាប់អារម្មណ៍ផងដែរ មានឈ្មោះបរទេសទុកហៅក្រៅ ហើយឈ្មោះពិតជាភាសាខ្មែរ យ៉ាងពីរោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី ក្រោយសម្រាលកូនស្រីមិនទាន់បាន ១ខែស្រួលបួលផង ពេលនេះ លោកជំទាវ ស៊ន សៀវម៉ី និងស្វាមី បង្ហាញរូបរាងផ្ទះវីឡា ធំស្កឹមស្កៃ ដែលធ្វើឲ្យបងប្អូនខ្មែរ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះពីមុនៗមក លោកជំទាវ និងស្វាមី ហាក់ស្ងប់ស្ងាត់មិនសូវបង្អួតរឿងទ្រព្យសម្បត្តិបែបនេះឡើយ ដូច្នេះហើយ ម្តងនេះ ធ្វើឲ្យមហាជនមិនស្ងើចមិនបានទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
![](https://s9.kh1.co/53/53dbfb3d603245c7557b5bdc07fa40f8071438e0.png)
![](https://s9.kh1.co/2d/2d02b537d9594ea66f530cdc3073f826a005802d.png)
![](https://s9.kh1.co/40/40f4e7b0e82d61791ef448b4de12c19df634597c.png)
![](https://s9.kh1.co/0b/0b82b575509d09bdba0380275e1a8b362494c09f.png)
![](https://s9.kh1.co/51/514e70a893995d8d7ea741c006bcc4c7d2c9cfca.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]