ភ្នំពេញ៖ ក្រឡេកមកមើលតារាសម្ដែងស្រីវ័យក្មេងអ្នកនាង សិទ្ធី នីកា បន្ទាប់ពីសម្រាលបានកូនម្នាក់រួច នាងនៅតែបន្តការងារសិល្បៈដដែល មិនបោះបង់អាជីពសិល្បៈឡើយ។ ម្យ៉ាងបន្ទាប់ពីបង្ហាញវត្តមានលើវិថីសិល្បៈសារជាថ្មី អ្នកម្ដាយសម័យថ្មីរួបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ និងគាំទ្រច្រើនពីសំណាក់ទស្សនិកជនគ្រប់ទិសទី។ ជាពិសេស នាងរឹតតែមានការងារច្រើនជាពេលមុន ខណៈទទួលថតខ្សែភាពយន្តថ្មីៗជាបន្តបន្ទាប់យ៉ាងដូច្នេះ។ 

ពិតណាស់ គ្រប់រឿងដែលអ្នកនាង សិទ្ធី នីកា សម្ដែងសុទ្ធសឹងតែដើរតួឯក ហើយជាប្រភេទសាច់រឿងល្អ ដែលមានអ្នកចូលចិត្តទស្សនាច្រើនថែមទៀតផង។​ ក្នុងនោះដែរ បើងាកទៅមើលពីរូបសម្ផស្សរបស់តារាស្រីរូបនេះវិញ ទោះមានកូនមួយក៏ពិតមែន ប៉ុន្តែសម្រស់នាងកាន់តែស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងពេលមុនៗទៅទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ក្រៅពីរូបសម្រស់ស្រស់សោភា អ្នកនាង សិទ្ធី នីកា នៅតែអាចថែរក្សារូបរាងដងខ្លួនឲ្យនៅស្អាត ស្គម ស្លៀមបានយ៉ាងគួរឲ្យសរសើរ។ ជាមួយគ្នានេះដែរ មុននេះតារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រឈ្លក់វង្វេងនឹងសម្រស់ខ្លួនជាថ្មីម្ដងទៀត ស្របពេលដែងតែងខ្លួនស្លៀកឈុតចំហរដើមទ្រូងយ៉ាងស៊ិចស៊ីពេញទំហឹងយ៉ាងដូច្នេះ។ បន្ទាប់ពីបង្ហោះរូបភាពស្លៀកឈុតពណ៌សាច់បញ្ចេញដើមទ្រូងរួច ក៏មានហ្វេនជាច្រើនបានសរសើរពីរូបរាងនាងគ្រប់ៗគ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សិទ្ធី នីកា 
អ្នកនាង សិទ្ធី នីកា 
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សិទ្ធី នីកា