ភ្នំពេញ៖ ពិតណាស់ក្រោយពេល ទាក់ទងមើលចិត្តគ្នា អស់រយៈពេលជាច្រើនឆ្នាំមក តារាចម្រៀងសម្លេងស្រទន់ផ្អែម រូបសង្ហា លោក នៅ ស៊ីនឿន បានទម្លាយកម្រង ក្នុងការថតរូប Pre-Wedding ជាច្រើនសន្លឹក លើបណ្តាញសង្គម ជាបន្តៗធ្វើឲ្យ មហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
ជាក់ស្តែង លុះដល់ខណៈពេលថ្មីៗនេះ លោក នៅ ស៊ីនឿន បានសម្រេចបញ្ចេញ ឈុតរូបភាព Pre-Wedding យ៉ាងថ្មីស្រឡាងជាច្រើនសន្លឹក របស់ លោកនិងគូដណ្តឹងដ៏ស្រស់សោភា ដែលនៅក្នុងឈុតនេះ តារាចម្រៀងរូបនេះពិតជាទាក់ទាញយ៉ាងខ្លាំងតែម្តង ជាមួយស្ទាយ៍ថតរូបនៅតាមសមុទ្រ ព្រៃភ្នំ ប្រាសាទ រសនិយមបែបយុវវ័យ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈដែរ រូបជាច្រើនសន្លឹកទៀត ក៏ពិតជាមមិនធម្មតាណាស់ដែរ ទាំងការតុបតែង និងការស្លៀកពាក់ប្រៀបបានដូចជាខ្សែរភាពយន្តយ៉ាងដូច្នេះ ប្រែក្លាយទៅជាកូនកំលោះមួយរូបដ៏ស្រស់សង្ហា បានឈរអមជាមួយអនាគតភរិយា បានទាក់ទាញភ្នែករបស់មហាជន នៃរូបភាពលេចធ្លោ Pre-Wedding មួយនេះ។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ រូបថតនៃ Pre-Wedding អនាគតគូស្វាមីភរិយាអ្នកទាំងពីរ បានទម្លាយបែបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន កាន់តែរំភើបជំនួស និងចង់ឲ្យថ្ងៃមង្គលរបស់ពួកគេ កាន់តែឆាប់មកដល់ នាពេលខាងមុខនេះផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]