ភ្នំពេញ៖ ពិតណាស់ កញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងតារាបង្ហាញម៉ូតមួយរូប ដែល កញ្ញាមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យសិល្បៈ។ ដោយឡែក យើងក៏សង្កេតឃើញ កញ្ញាតែងតែលេចខ្លួន ក្នុងឈុតសំលៀកបំពាក់ប្លែកៗ ដែលមានការចាប់អារម្មណ៍ជាខ្លាំងផងដែរ ។
ជាក់ស្ដែង ថ្មីៗនេះ កញ្ញា ទឹម រដ្ឋា បានបង្ហាញខ្លួន នៅក្នុងវីដេអូឃ្លីបមួយ ដែលស្ថិតក្នុងសម្លៀកបំពាក់ឈុតប្រពៃណីបុរាណ ដែលសម្រាប់ស្លៀកក្នុងពិធីមង្គលការនាទសវត្សរ៍៦០ ដែលមានការរចនាក្បូរក្បាច់ យ៉ាងអស្ចារ្យសាកសមជារបស់ខ្មែរពិតៗ ក្នុងគោលបំណងផ្សព្វផ្សាយដល់ប្រជាជនកម្ពុជា ក៏ដូចជាក្មេងៗជំនាន់ក្រោយបានស្គាល់ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ តារាម៉ូដែលរូបនេះ នៅពេលដែលបានស្លៀកបុរាណ បែបនេះ មើលទៅពិតជាមិនសរសើរមិនបាន គឺស្រស់ស្អាត ជាលក្ខណៈនារីខ្មែរពិតៗ សមជាមួយនឹងរូបរាង ដ៏ស្រស់សោភារបស់នាង គួបផ្សំនឹងហូលផាមួង ខ្មែរដ៏ស្រស់ស្អាត ទើបធ្វើឲ្យនាង មើលទៅកាន់តែមានភាពស្រស់ផូរផង់ គួរឲ្យគយគន់។
សូមទស្សនារូបភាព និងជូនឃ្លីបវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]