ភ្នំពេញ៖ បើថយពេលវេលាទៅរំឮករូបភាពចាស់ៗរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ម៉ុង ម៉ានិត កាលពីអំឡុងឆ្នាំ ២០១៤ និង ២០១៥ ប្រិយមិត្តច្បាស់ជាជ្រាបហើយថា កាលនោះ តារាប្រុសរូបនេះ មានរូបរាងធាត់ ស្លៀកពាក់អ្វីក៏មិនសូវសមនោះឡើយ ជាហេតុធ្វើឲ្យមានអ្នករិះគន់មួយចំនួន បង្អាប់ពីនេះពីនោះជាហូរហែ។
ដោយឡែក ពេលវេលារំលងផុតទៅជាច្រើនឆ្នាំ បច្ចុប្បន្នម្ចាស់បទ «មាននាងក៏ធុញ គ្មាននាងក៏ធុញ» រូបនេះ បានផ្លាស់ប្ដូរខ្លួនឯងច្រើនខ្លាំងមែនទែន ទាំងការតុបតែងខ្លួន និងការសម្រកគីឡូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយពេលនេះផ្ទាល់ ម៉ានិត ប្រែជាស្រកសាច់ជាងមុន ការតុបតែងខ្លួន ការលេងម៉ូតសម្លៀកបំពាក់ក៏ប្លែកភ្នែក ទាក់ទាញមានមន្តស្នេហ៍មិនធម្មតា។ ពិសេសបើយករូបភាពកាលពីជាង ៧ឆ្នាំមុនមកធៀបជាមួយរូបភាពពេលនេះ អាចនិយាយបានថា លោកពិតជាវិវត្តន៍ខ្លួនបានយ៉ាងល្អ និងកាន់តែសង្ហាជាងមុន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតារាចម្រៀង Original Song រូបនេះ មិនមានជាប់កុងត្រាច្រៀងឲ្យលិតកម្មណាទៀតឡើយ ពោលគឺនេះលោកជាតារាចម្រៀងឯករាជ្យដ៏មានប្រជាប្រិយភាពក្នុងសិល្បៈចម្រៀង ហើយការងារជាអ្នកនិពន្ធសៀវភៅប្រលោមលោករបស់លោកក៏ជោគជ័យខ្លាំងផងដែរ៕
ទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]