ភ្នំពេញ៖ តារាចម្រៀងអ្នកនាង អេន ជី ទោះច្រើនឆ្នាំមកនេះមិនចេញបទចម្រៀងច្រើនដូចមុន ក៏នាងនៅតែទទួលបានការចាប់អារម្មណ៍ពីមហាជនដដែល។ ជាពិសេស បន្ទាប់ពីរៀបការមានស្វាមី និងកូនប្រុសមួយរួចមក តារាស្រីរូបនេះ កាន់តែមានហ្វេនចង់ដឹង ចង់ឃើញពីជីវិតរស់នៅឯកជនមិនចាញ់ពេលមុនៗឡើយ។ ម្យ៉ាងវិញទៀត បច្ចុប្បន្ននាងកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំង ខណៈមានស្វាមីចេះយល់ចិត្តយ៉ាងដូច្នេះ។
ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលការងារនាពេលបច្ចុប្បន្នរបស់អ្នកនាង អេន ជី គេដឹងផងដែរថា តារារូបនេះជោគជ័យលើមុខជំនួញលក់ផុំលិតផលតាមអនឡាញផងដែរ។ ក្នុងនោះដែរ ស្របពេលជំនួញកាន់តែរីកចម្រើន គេសង្កេតឃើញអ្នកម៉ាក់សម័យថ្មីរូបនេះ ប្រើជីវិតយ៉ាងស៊ីវិល័យ ហ៊ឺហារជាងពេលនៅក្រមុំខ្លួនមួយទៅទៀត។ បើនិយាយពីរូបសម្រស់វិញ ក្មេងជំនាន់ក្រោយសុំខ្មាសតែម្ដង ដោសារនាងពិតជាពូកែថែករក្សាសម្រស់ឲ្យនៅក្មេងស្អាតបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង កាលពេលថ្មីៗនេះ អ្នកនាង អេន ជី បានធ្វើឲ្យហ្វេនភ្ញាក់ផ្អើលភ្លឹកនឹងរូបឆោមដ៏ស្រស់ស្អាតផូរផង់របស់នាងជាថ្មីម្ដងទៀត ខណៈតារារូបនេះបានតុបតែងខ្លួនបែបបវរកញ្ញា ស្លៀករ៉ូបប៉ាក់ឌិនភ្លឺផ្លេក ព្រមទាំងពាក់មកុដយ៉ាងដូច្នេះ។ មិនតែប៉ុណ្ណោះ ក្រោយរៀបចំខ្លួនបែបបវរកញ្ញារួច គេឃើញសម្រស់នាងកាន់តែលេចធ្លោ ហើយស្រស់សោភាថែមមួយកម្រិត បើទោះបីពេលនេះមានកូនមួយរួចក៏ពិតមែន។ ម្យ៉ាងវិញទៀត ពេលឈរថតជិតអតីតបវរកញ្ញាចក្រវាឡឆ្នាំ២០១៨កញ្ញា រឿន ណាត មើលទៅសម្រស់ប្រហាក់ប្រហែលគ្នា ហើយស្អាតមិនចាញ់គ្នាប៉ុន្មានឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]