ភ្នំពេញ៖ បច្ចុប្បន្ននេះតារាសម្តែងស្រីដ៏ឆ្នើម អ្នកនាងចនច័ន្ទ លក្ខិណា ទោះបីជាមានវ័យកាន់តែច្រើនយ៉ាងណាក្តី ក៏ប៉ុន្តែសម្រស់របស់នាងធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន នាំគ្នាសរសើរគ្រប់គ្នាតែម្តង ជាពិសេស ខណៈដែលកូនស្រីកាន់តែធំក្រមុំស្ដូក ។  

ជាមួយគ្នានេះ បើងាកមកមើលសម្រស់កូនស្រីរបស់អ្នកនាង ចនច័ន្ទ លក្ខិណា ច្បាស់ណាស់ថា ប្រិយមិត្តប្រាកដជា លាន់មាត់សរសើរមិនខាន ព្រោះថា កូនស្រីបណ្ដូលចិត្តតែមួយរបស់តារាជើងចាស់រូបនេះ នាងកាន់តែធំពេញរូបពេញរាងគួរឲ្យស្រលាញ់ ពិសេសបើសង្កេតឲ្យមែនទែននោះ គឺនាងតូចកាន់តែស្រស់ស្អាតឡើងៗ កាត់រកម្ដាយគ្មានខុសបន្តិចសោះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ដូចរូបភាពថ្មីៗ ប៉ុន្មានសន្លឹកមុននេះ ដែល ចនច័ន្ទ លក្ខិណា បានបង្ហោះពីកូនស្រី នៅក្នុងឈុត ខោសខ្លី ជាមួយនឹងអាវ ឃើញថា កូនស្រីតែមួយរបស់អ្នកនាង មានសម្រស់ស្រស់ស្អាតទ្វេឡើង ដូចនារីពេញក្រមុំយ៉ាងដូច្នោះដែរ ស្របពេលដែលនាងទើបតែមានអាយុ ១៥ឆ្នាំ ឆ្នាំប៉ុណ្ណោះ។ ជាពិសេស នៅពេលដែល នាងឈរកាច់រាងកាន់កាបូបបែប នេះពិតជាស្រស់ស្អាត ដូចតារាម៉ូដែល មិនចា់អ្នកម៉ាក់គេនោះឡើយ។

យ៉ាងណាមិញ ក្រោយឃើញរូបភាពដែលបានបង្ហោះនៅលើបណ្ដាញសង្គមជាច្រើននេះហើយ  មានបណ្ដាអ្នកគាំទ្រជាច្រើន នៅតែសរសើរអំពីរូបសម្រស់ម្ដាយកូន ២នាក់នេះជាហូរហែរផងដែរ ពិសេសគឺការខិតខំប្រឹងប្រែចិញ្ចឹមបីបាច់កូនស្រីបានយ៉ាងស្រស់ស្អាតបែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
កូនស្រីចនច័ន្ទ លក្ខិណា
កូនស្រីចនច័ន្ទ លក្ខិណា
កូនស្រីចនច័ន្ទ លក្ខិណា
កូនស្រីចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា