តារាកម្សាន្ត៖ ដូចដែលប្រិយមិត្ត អ្នកនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្តបានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបានប្រកាសលក់ផ្ទះមួយកន្លែងនៅម្តុំផ្សារឈូកមាស ស្រាប់តែ ក្រុមគ្រួសាររបស់តារាកំប្លែងដ៏ល្បីលោកថា សង់សុីស បានសម្រេចប្រកាសបញ្ឈប់ការលក់ផ្ទះមួយកន្លែងនោះវិញ នេះបើយោងតាមសារបង្ហោះលើគណនីហ្វេសប៊ុកផ្លូវរបស់អ្នកនាង សុន ស្រីពេជ្រ កូនស្រីរបស់អតីតតារាកំប្លែងសង់សុីស។
ជាក់ស្តែងនៅក្នុងសារមួយឃ្លានោះ អ្នកនាង សុនស្រីពេជ្រ តារាចម្រៀងសម្លេងផ្អែមពិរោះ និងត្រូវជាកូនស្រីរបស់លោកតា សង់សុីស បានប្រាប់ពីមូលហេតុជុំវិញការបញ្ឈប់លក់ផ្ទះនោះយ៉ាងដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមរំលឹកផងដែលថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រោយបាន់ផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងនាទីសិល្បករកម្ពុជា និងទទួលបានការគោរពស្រលាញ់ពីសំណាក់មហាជន និងអ្នកនិយមគាំទ្រ ត្រឹមតែរយ:ជាង៣ថ្ងៃប៉ុណ្ណោះ ក្រុមគ្រួសាររបស់លោកតាសង់សុីស បានទទួលការឧបត្ថម្ភពីសំណាក់សប្បុរសជនរហូតដល់ទៅ៥៧៧៨ដុល្លារសហរដ្ឋអាមេរិក៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]