តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយនឹងនាទីសិល្ប:ករកម្ពុជា អតីតតារាកំប្លែងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោកតាសង់ សុីស និងក្រុមគ្រួសារ រួមទាំងកូនៗ បានស្រក់ទឹកភ្នែកលើកដៃសំពះអំពាវនាវសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីអាចយកលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុល្លារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
យ៉ាងណាមិញ យោងតាមសម្តីរបស់តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បានប្រាប់ពីមូលហេតុនៃការជំពាក់បំណុលនេះគឹដោយសារតែមួយរយៈមុននេះ ក្រុមគ្រួសាររបស់អ្នកនាងបានខ្ចីលុយគេទៅព្យាបាលជំងឺប្អូនប្រុសនៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា លោកតាសង់ សុីស បានឃ្លាតឆ្ងាយពីវិស័យសិល្ប: ដោយសារតែមូលហេតុលោកមានជំងឺប្រចាំកាយ ខណ:ដែលបន្ទុកនៅក្នុងគ្រួសារទាំងអស់គឺស្ថិតនៅក្រោមការចាត់ចែង និងផ្គត់ផ្គង់ដោយអ្នកនាង សុន ស្រីពេជ្រ៕
ចង់ជ្រាបកាន់តែច្បាស់ និងលម្អិតជាងនេះទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមទាំងអស់គ្នា៖
ប្រភពរូបភាព និងវីដេអូ: គេហទំព័រសិល្បករកម្ពុជា និង សង្គម
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]