រាជធានីភ្នំពេញ ៖ ពិតណាស់ អ្នកនាង សុន ស្រីពេជ្រ ជាតារាចម្រៀងស្រីបែបស្រគត់ស្រគុំ និងមានសមត្ថភាពបកស្រាយចម្រៀងបែបប្រពៃណី មនោសញ្ចេតនា និងកំសត់ យ៉ាងពិរោះធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង មិនតែប៉ុណ្ណោះ រូបនាងក៏ជាកូនស្រីរបស់ តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស។
តួយ៉ាង បើទោះបីជីវិតឯកជនមិនសូវសមប្រកបក្តី តែរូបនាង តែងបង្ហាញភាពតស៊ូប្រឹងប្រែង ដើម្បីកូនៗទាំងពីររបស់ខ្លួន ជាងនេះទៅទៀត នៅចិញ្ចឹមមើលថែខុសត្រូវលោកឪពុកដែលកំពុងមានជំងឺថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី គេឯងផ្ទុះការសរសើរជាខ្លាំង ជាស្ត្រីមេម៉ាយមមាញឹកខ្លាំងចេញច្រៀងតាមកម្មវិធីនានា ដើម្បីចិញ្ចឹមក្រពះនិងគ្រួសារហើយនោះ ថ្មីៗនេះ រូបនាងនៅបង្ហាញរូបភាពបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ដូចគេដូចឯង ដោយមានវត្តមានឪពុកម្តាយ និងបងៗចូលរួមអបអរសាទរ ជះចំហាយកក់ក្តៅ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]