តារាកម្សាន្ត៖ បោះជំហានចូលប្រឡូកអាជីពជាអ្នកសិល្ប:ដូចគ្នា តារាប្រុស៣ខ្មែរបីដួង គឺលោក អៀង ចេឡា នាយតាក់សុី និងតារាសម្តែង ព្រមទាំងជាចម្រៀងលោក យូឌីស្កូ សុទ្ធសឹងតែមានប្រវត្តិធ្លាក់ខ្លួនឈឺដោយសារជំងឺប្រចាំកាយ រហូតបាត់បង់សម្រស់ ស្រកគីឡូ ស្គមខ្លួន និងផ្លាស់ប្តូររូបរាងទាំងស្រុង ដែលជាហេតុធ្វើឲ្យប្រិយមិត្ត ជាពិសេសអ្នកនិយមគាំទ្រ លាន់មាត់អាណិតស្ទើរតែគ្រប់ៗគ្នាតែម្តង។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោក អៀង ចេឡា តារាកំប្លែង និងជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប បានទម្លាយមូលហេតុនៅពីក្រោយការស្គមស្គាំងរបស់លោក ដែលបណ្តាលមកពីជំងឺទឺកដក់ក្នុងសួត ដែលជាហេតុធ្វើឲ្យសុខភាពរបស់លោកចុះទ្រុឌទ្រោម និងមិនសូវបរិភោគបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកឯ នាយតាក់សុី ឯណេះវិញ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺផងដែរ ដោយតារាប្រុសរូបនេះធ្លាប់មានប្រវត្តិកើតជំងឺទឹកនោមផ្អែម រហូតធ្វើឲ្យសុខភាពចុះខ្សោយ និងស្រកទម្ងន់ជាខ្លាំង។
យ៉ាងណាមិញ ងាកក្រលេកមកមើល តារាចម្រៀងនិងជាតារាសម្តែង លោកយូឌីស្កូ ក៏ធ្លាប់មានប្រវត្តិធ្លាក់ខ្លួនឈឺរហូតដល់ស្គមខ្លួនដូចតារាទាំង២ដួងខាងលើនេះដែរ ដោយលោកធ្លាប់កើតជំងឺខូចក្រលៀន រហូតតម្រូវឲ្យលោកត្រូវទៅប្តូរក្រលៀនថ្មីនៅប្រទេសឥណ្ឌា និងបានធ្វើឲ្យសុខភាពរបស់លោកចុះទន់ខ្សោយ ដែលជាហេតុធ្វើឲ្យរូបរាងកាយតារាប្រុសរូបនេះស្គមស្គាំងខ្លាំង និងបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនដែលជាអ្នកនិយមគាំទ្រលោកផ្ទាល់តែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
១/. លោក អៀង ចេឡា

២/. នាយតាក់សុី

៣/. លោក យូឌីស្កូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]