ភ្នំពេញ៖​ ប្រិយមិត្តអ្នកដែលនិយមចូលចិត្តទស្សនាខ្សែភាពយន្តភាគខ្មែរ ប្រាកដជាបានស្គាល់រួចមកហើយតារាសម្ដែងប្រុសរូបសង្ហា រាងខ្ពស់ស្រលះ មុខមានមន្តស្នេហ៍ នោះគ្មានអ្នកណាក្រៅពីលោក ណាខុន នោះទេ ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែទទួលបានភាពល្បីល្បាញក្នុងវិស័យសង្គមសិល្បៈ ជាពិសេសខាងថតខ្សែភាពយន្តតែម្ដង។

ម្យ៉ាងវិញទៀត បើងាកមកមើលពីជីវិតស្នេហារបស់តារាប្រុសរូបនេះវិញ មួយរយៈចុងក្រោយនេះ គេតែងតែឃើញគូស្វាមីភរិយាមួយគូនេះ ដឹកដៃគ្នាទៅដើរកម្សាន្ត បង្ហាញពីទំនាក់ទំនងស្នេហារវាងខ្លួននិងភរិយាយ៉ាងស្អិតរមួតតែម្ដង កាន់តែយល់ចិត្តគ្នា ហើយតែងតែបង្ហាញសកម្មភាពស្វីតៗ ចំពោះគ្នាមិនចាញ់គូស្នេហ៍ដទៃប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃខួបកំណើតរបស់តារាប្រុសរូបនេះ ត្រូវបានភរិយាធ្វើឡើងជាមួយគ្រួសារ និងមិត្តភក្តិពីរបីនាក់ នៅកន្លែងញុាំអីជុំគ្នា យ៉ាងសាមញ្ញ តែពោពេញទៅដោយភាពផ្អែមល្ហែម និងកក់ក្តៅជាទីបំផុត ដោយ ណាខុន ទទួលនំកំណើតពីភរិយា ថែមទាំងថើបភរិយាពោពេញដោយក្តីស្រលាញ់ជាទីបំផុត៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ណាខុន
ណាខុន ជាមួយភរិយា
ណាខុន ជាមួយភរិយា ក្នុងថ្ងៃកំណើត
ណាខុន ជាមួយភរិយា ក្នុងថ្ងៃកំណើត
វីដេអូណាខុន ជាមួយភរិយា ក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណាខុន