រាជធានីភ្នំពេញ ៖ ពិតណាស់ ចាប់តាំងពីមាន បញ្ហាចម្រូងចម្រាស់ ផ្អើលពេញបណ្តាញសង្គម រឿងបំណុលវ័នក របស់ តារាកំប្លែង នាងខ្ញុងមក វង់សិល្បៈខ្មែរចាប់ផ្តើម មានបញ្ហាច្របូលច្របល់ អស់ពីបញ្ហារបស់តារាម្នាក់ ចូលតារាម្នាក់ទៀត។
ជាពិសេស បញ្ហានីមួយៗ សុទ្ធតែធ្វើឲ្យ មហាជនផ្ទុះការចាប់អារម្មណ៍ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក តែម្តង មិនតែប៉ុណ្ណោះ រឿងរ៉ាវភាគច្រើន សុទ្ធតែបង្កចេញពី សិល្បករ សិល្បការិនី ក្នុងអាជីពនេះជាមួយគ្នា ជាបុគ្គលនាំឲ្យ មានបញ្ហាអូសបន្លាយពេល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះក្តី តារាមួយចំនួន ក៏បានបញ្ឈប់ការនិយាយឌីដងគ្នា លើបណ្តាញសង្គម ហើយខណៈ តារាមួយចំនួន ក៏ចាប់ផ្តើម បាត់បង់ការគាំទ្រ ក្រោយផ្ទុះរឿងអាស្រូវ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. តារាកំប្លែង នាងខ្ញុង
ផ្ទុះរឿងអាស្រូវ ជំពាក់បំណុលវ័នក ហើយប្រើមធ្យោបាយ សុំជំនួយពីមហាជន ម្នាក់១ដុល្លារ ផ្ទុយទៅវិញ ក្រោយរិះគន់ខ្លាំងក្លាពេក រូបនាង ក៏បរិច្ឆាគទឹកប្រាក់ទាំងអស់ ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។

២. តារាសម្តែង សឿ សុធារ៉ា
រូបនាង ត្រូវបាន សិល្បការិនីម្នាក់ និទ្ទាលើបណ្តាញសង្គម ក្រោយរូបនាង ខ្ចីលុយដោះបំណុលជិត៤ម៉ឺនដុល្លារ បែរជា សុំឲ្យបំភ្លេចចោលទៅវិញ ខលទៅមិនលើក ផ្ញើសារទៅមិនឆ្លើយ។


៣. តារាកំប្លែង អៀង ចេនឡា
រូបលោក ផ្ទុះជម្លោះជាមួយនឹង ប្រធានសមាគមសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា ដោយរូបលោក ប្រកាសរឿងដែរ ខ្លួនឈឺយូរខែ តែគ្មានឃើញ សិល្បករ សិល្បការិនីរូបណា អើពើទាល់តែសោះ ជាពិសេស ខាងសមាគម។


៤. តារាសម្តែង ចន ច័ន្ទលក្ខិណា
រូបនាងនិង តារាកំប្លែង អៀង ចេនឡា បោះសម្តីឲ្យគ្នាបញ្ឈិតបញ្ឈៀង លើបណ្តាញសង្គម ដោយចុងក្រោយនេះ អ្នកនាង ចន ច័ន្ទលក្ខិណា កាន់តែក្តៅ ក្រោយពេល តារាកំប្លែងរូបនេះ អូសម្តាយខ្លួនចូល ហើយប្រើសម្តីធំ។


៥. តារាចម្រៀង ណុប ប៉ាយ៉ារិទ្ធ
ថ្មីៗនេះ ផ្អើលបណ្តាញសង្គម ក្រោយពេល មនុស្សជំនិតរបស់តារាចម្រៀងរូបនេះ ជេរប្រមាថទៅម្តាយឪពុករបស់រូបលោកយ៉ាងចាស់ដៃ មិនតែប៉ុណ្ណោះ គេសង្ស័យទំនងមានការវាយតប់ថែមទៀត រហូតដល់ បុរសរូបនោះ បង្ហាញរូបកូនដៃសុទ្ធតែឈា.ម ដោយសរសេរថា «ស្នាដៃត្រកូលណុប» ផ្ទុយទៅវិញ គេមិនទាន់ឃើញ តារាប្រុសរូបនេះ បញ្ចេញមុខបកស្រាយអ្វីឡើយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]