ភ្នំពេញ៖ ជីវិតគ្រួសាររបស់ពិធីករ ដ៏មានឈ្មោះបោះសម្លេង លោក ជា វណ្ណារិទ្ធ មិនត្រឹមតែជាពិធីករប្រុសដ៏មានសមត្ថភាពពូកែនៅក្នុងវិស័យសិល្បៈនោះទេ លោកក៏ជាមេគ្រួសារមួយរូប ដ៏ពូកែក្នុងការបង្កើតសុភមង្គលឱ្យគ្រួសាររបស់លោកផងដែរ ជាងនេះទៅទៀត លោកក៏ត្រូវបានអ្នកគាំទ្រជាច្រើន ចាត់ទុកលោកជាប្តី និងជាឪពុកដ៏គំរូមួយរូបផងដែរ។  

ជាក់ស្តែង កាលពីថ្មីៗនេះ លោកក៏បានចំណាយពេលវេលា ធ្វើដំណើរកម្សាន្ត ជាមួយភរិយាជាទីស្រលាញ់របស់លោក និងកូនៗដ៏គួរឱ្យស្រលាញ់ របស់លោកផងដែរ។ ជាពិសេស ទៅទៀតនោះ ទោះបីជាប្តីប្រពន្ធរបស់លោក មានកូនពីរនាក់ រួចមកហើយក៏ពិតមែន ប៉ុន្តែភាពផ្អែមល្អែមរបស់លោកនិងភរិយា ហាក់ដូចជាគ្មានប្រួលប្រែអ្វីសោះ គិតតាំងពីលោកនិងភរិយា រៀបការថ្មោងថ្មីមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ លោកក៏បាន ធ្វើការបង្ហោះនូវរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកផងដែរ ដោយក្នុងរូបភាពនីមួយៗ ជាមួយភរិយា គឺពោរពេញទៅដោយសេចក្តីសុខ និងសុភមង្គលជាខ្លាំង ដោយលោក ដឹកដៃប្រពន្ធថតរូប ទេសភាពអាងហែលទឹក ដូចជាគូសង្សាអញ្ចឹង ដែលជាហេតុ ធ្វើឱ្យទស្សនិកជនជាច្រើន តែងតែមានការកោតសរសើរ ចំពោះលោក ជា ​វណ្ណារិទ្ធ ដែលតែងតែ ធ្វើជាគំរូដ៏ល្អ សម្រាប់មនុស្សប្រុសដទៃទៀត ដែលជាស្វាមីដូចលោក៕  

សូមទស្សនារូបភាពខាងក្រោម៖

ជា ​វណ្ណារិទ្ធ 
ជា ​វណ្ណារិទ្ធ និង ភរិយា
ជា ​វណ្ណារិទ្ធ និង ភរិយា
ជា ​វណ្ណារិទ្ធ និង ភរិយា
ជា ​វណ្ណារិទ្ធ និង ភរិយា
ជា ​វណ្ណារិទ្ធ និង ភរិយា
ជា ​វណ្ណារិទ្ធ និង ភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ