រាជធានីភ្នំពេញ ៖ ក្រោយប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំ តារាសម្តែងស្រី សឿន ផាភួង ទម្លាយមុខមាត់កូនប្រុសស្រី យ៉ាងស្រស់ស្អាត ស្រស់សង្ហា មិនតែប៉ុណ្ណោះ កូនស្រីពៅ កញ្ញា អាង សុជាតា ហៅ ឈូឈូ ថែមទាំងមាន ដុងសិល្បៈជាតារាសម្តែង ដូចអ្នកម៉ាក់ថែមទៀត។
បើនិយាយពី សម្រស់តារាសម្តែងស្រីជើងចាស់រូបនេះវិញ នៅតែខ្ញង់ ខណៈកូនប្រុសស្រី ធំដឹងក្តីកំលោះក្រមុះទៅហើយនោះ មិនតែប៉ុណ្ណោះ ប្រសិនមិនបង្ហើបថា តារាស្រី ឈូឈូ និង រូបនាង ជាម្តាយកូនទេ ជឿជាក់ថា មហាជនភាគច្រើន ប្រាកដជាច្រលំថា បងប្អូនមិនខាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពិតណាស់ តារាសម្តែងសាច់ចាំរូបនេះ កាន់តែចាស់ កាន់តែខ្ញង់ឡើង សម្រស់វិញ ពេលនេះ មិនខុសពីក្មេងស្រីទើបពេញក្រមុំទេ ស្បែកភ្លឺស្រស់ថ្លា សខ្ចីចាំភ្នែកតែម្តង ហើយផ្ទៃមុខវិញ ភ្លឺរលោង គ្មានឃើញស្នាមជ្រាវជ្រួញអី សូម្បីបន្តិច ហើយបើស្អាតម្លឹងៗយ៉ាងនេះ នរណាទៅជឿទៅថា តារាស្រីជើងចាស់រូបនេះ មានកូនធំអន្ធឹក ហើយមិនឲ្យដើរជិតកូនស្រី គេឯងច្រលំបងប្អូនមិចមិនកើតនោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]