តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រីដ៏ល្បី កញ្ញា ទេពបូព្រឹក្ស បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង ដល់មហាជន និងជាពិសេសចំពោះហ្វេនៗដែលជាអ្នកនិយមគាំទ្រខ្លួន ក្រោយបានបង្ហាញរូបថតប៉ុន្មានសន្លឹក ថតតែងក្នុងឈុតបុរាណដ៏ប្រណីត រហូតធ្វើឲ្យហ្វេនៗ និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកផ្ទុះការគាំទ្រសឹងតែគ្រប់គ្នាតែម្តង។
ជាក់ស្តែងនៅក្នុងរូបថតនោះ តារាស្រីម្ចាស់បទ Myសង្សារ កញ្ញា ទេពបូព្រឹក្ស បានបង្ហាញនូវឈុតបុរាណខ្មែរ ដោយមានពាក់ក្បិន និងឈៀង ព្រមទាំងស្បែបុរាណខ្មែរ អមដោយទម្រង់សិល្ប:ល្ខោនខោលដែលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សរបស់កម្ពុជា និងមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី៩ ក្នុងរជ្ជកាលព្រះបាទ ជ័យវរ្ម័នទី៥ (គ.ស ៩៦៨-១០០១) នេះបើយោងតាមរយៈសិលាចារឹក តំបន់ស្ទឹងស្រែង ខេត្តសៀមរាប។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួររំលឹកផងដែលថា កាលពីពេលកន្លងទៅ កញ្ញាទេពបូព្រឹក្ស ក៏តែងតែរំលេចនូវវប្បធម៌របស់កម្ពុជានៅក្នុងបទចម្រៀងខ្លួនផងដែរ រួមមានជាអាទិ៍បទ ឆ្នាំថ្មីសុំម៉ាប្លែក បទអួតសាហាវ និងបទ Put Your Hand Up ជាដើម។ល។
ចង់ឃើញថាតើ កញ្ញាទេព បូព្រឹក្ស ស្រស់ស្អាតយ៉ាងណានៅក្នុងឈុតបុរាណខ្មែរនោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖
ប្រភពរូបភាព៖ គេហទំព័រហ្វេសប៊ុក សំអាងការ លុច្សសារីហ្គោល / Luxury Gold Embellishments
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]