រាជធានីភ្នំពេញ ៖ ពិតណាស់ តារាកំប្លែង អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយក្រឹម ជាសិល្បករមួយរូប ដែលជោគជ័យលើវិស័យសិល្បៈ ខណៈ តារាប្រុស រូបនេះឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក៏ដោយ ក៏រូបលោក នៅតែអាច ទាញយកប្រជាប្រិយភាពពីមហាជន ខ្លាំងក្លាដដែល។
បើនិយាយពីរឿងគ្រួសារវិញ ក្រោយចាប់ដៃបង្កើតគ្រួសារជាមួយនឹង តារាកំប្លែងរួមក្រុម តារាស្រី ស្រីលាភ រួចមក រូបលោកក៏ ទទួលបានចំណងដៃកូនស្រីភ្លោះមួយគូ ស្រស់ស្អាតគួរឲ្យស្រលាញ់ខ្លាំងណាស់ មុខមាត់វិញដូចលោកប៉ាជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ថ្មីៗនេះ រូបលោកនិងភរិយា បានរៀបចំពិធីឡើងគេហដ្ឋានថ្មី មើលទៅអធិមអធមខ្លាំងណាស់ មិនត្រឹមតែ មានការសូត្រមន្តរៀបចំហ៊ឹកហ៊ាក់នោះទេ គេក៏ឃើញ ការរាំរបាំថែមទៀតផង មើលទៅមិនសម ជាការរៀបចំការឡើងគេហដ្ឋានរបស់ គ្រួសារស្វាមីភរិយា ជាតារាកំប្លែងសោះឡើយ ព្រោះមើលទៅ ការរៀបចំពិតជាស្អាត និងធំដុំខ្លាំង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖













ប្រភពរូបភាព ៖ សម្រេចប្រាថ្នាសម្អាងការ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]