រាជធានីភ្នំពេញ ៖ ពិតណាស់ តារាពហុជំនាញ លោក រ៉ូលីន ត្រូវបាន មហាជនស្ទើរគ្រប់គ្នាទៅហើយ ដែលស្គាល់រូបលោក តាមរយៈ ភាពកំប្លុកកំប្លែងនិង ការនិយមសម្តែងជាមនុស្សស្រី ទាំងការតុបតែង ស្លៀកពាក់ និងការច្រៀងជាសម្លេងមនុស្សស្រី ដោយ តារាពហុជំនាញរូបនេះ ធ្វើត្រាប់ស្ទើរតែដូចទាំងស្រុង។
មិនតែប៉ុណ្ណោះ ជឿជាក់ថា បងប្អូនប្រាកដជាបានជ្រាបរួចមកហើយ អ្នកម្តាយរបស់តារាប្រុសរូបនេះ បានទទួលមរណភាពជាង ៣ឆ្នាំរួចមកហើយ តែឲ្យរំលឹកម្តងណា ក៏រូបលោក ទប់ទឹកភ្នែកមិនបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង ក្នុងកម្មវិធីមួយ រូបលោកបានទទួលសំណួរពី ពិធីករថា «តើពេលវេលាមួយណា ដែលរូបលោក គិតថាវាពិបាកធ្វើចិត្តបំផុត?» ស្រាប់តែ រូបលោក បញ្ជាក់ថា ពេលបច្ចុប្បន្ននេះ ដោយសារតែ ផ្ទះទាំងមូលហាក់ស្ងប់ស្ងាត់ឈឹងតែម្តង ខណៈម៉ែដោះ ក៏ផ្លាស់ទៅរស់នៅ ផ្ទះដែលរូបលោកធ្វើឲ្យ នៅខេត្តកំពង់ស្ពឺ។
រូបលោកបាន បន្តដោយលាយឡំទឹកភ្នែក ថា រាល់ពេលចូលផ្ទះម្តងៗ រូបលោកតែង នឹកឃើញម្តាយ ព្រោះផ្ទះធ្លាប់មានមនុស្សច្រើន ព្រោះអ្នកម៉ាក់ជា អ្នកគ្រូពេទ្យ មានអ្នកនិយាយឆ្លងឆ្លើយជាមួយខ្លួន ដែលទិដ្ឋភាពទាំងនេះ នៅតែដក់ជាប់ខួរក្បាលរូបលោកជានិច្ច។
រាល់ពេល នឹកឃើញម្តាយម្តងៗ រូបលោក មានអារម្មណ៍ខុស ព្រោះកាលម្តាយ នៅមានជីវិត មិនបានជូនម្តាយដើរលេងនៅក្រៅប្រទេស នៅអ៉ឺរ៉ុប ឲ្យឃើញពិភពលោកដ៏ ធំទូលាយមួយនេះ ព្រោះទាំងម្តាយ ទាំងខ្លួន សុទ្ធតែរវល់ ដកឃ្លាមិនបាន ខណៈ ខ្លួនបានបំពេញអ្វីស្ទើរគ្រប់យ៉ាងឲ្យម្តាយអស់ហើយ មិនថា ជាមាស ពេជ្រ ផ្ទះ រថយន្ត៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]