ភ្នំពេញ៖​ ​បើនិយាយដល់រឿងស្នេហា បច្ចុប្បន្នគេសង្កេតឃើញមានគូស្នេហ៍ជាច្រើនកំពុងសាងជីវិតគូជាមួយមនុស្សដែលមានអាយុបង។ ពិតណាស់ ស្នេហាមួយកើតឡើងបានទាល់តែមនុស្សពីរនាក់ស្រលាញ់និងយល់ចិត្តគ្នា ហើយនិយមន័យស្នេហាគេមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរឬអាយុឡើយ។ ក្នុងនោះដែរ បើក្រឡេកទៅមើលតារាខ្មែរវិញ គេឃើញមានច្រើនគូណាស់ ដែលយកស្វាមី ឬភរិយាដែលមានអាយុច្រើនជាងខ្លួន។ 

ជាមួយគ្នានេះដែរ គេចាប់អារម្មណ៍ឃើញមានសិល្បករ សិល្បការិនីចំនួន២គូ ដែលបានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍មានអាយុបង ហើយថែមទាំងជាអ្នកដែលធ្លាប់មានកូនរៀបការម្ដងរួចទៀតផង។ ហើយគូស្វាមីភរិយាតារាខ្មែរ ដែលបានរៀបការជាមួយប្រពន្ធមានអាយុបងនោះមានដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១៖ អ្នកនាង គង់ សុជាតិ

ជឿជាក់ថា ប្រិយមិត្តមួយចំនួនធំប្រាកដជាបានជ្រាបរួចមកហើយពីរឿងរ៉ាវរបស់ពិធីការិនីឆ្នើមអ្នកនាង គង់ សុជាតិ ដោយតារារូបនេះធ្លាប់បានរៀបការថែមទាំងមានកូនប្រុសស្រី២នាក់រួចទៀតផង។ ប៉ុន្តែក្រោយសម្រេចចិត្តចែកផ្លូវគ្នាជាមួយអតីតស្វាមី នាងក៏បានជួបស្នេហាពិតថ្មី ដែលគេស្គាល់ថាជាលោក ជា វិបុល។ ពិតណាស់ បើទោះបីស្វាមីមានអាយុតិចជាងក៏ពិតមែន តែគេឃើញទំនាក់ទំនងប្ដីប្រពន្ធអ្នកទាំងពីពិតជាមានភាពសិទ្ធស្នាល ស្វីតមិនចាញ់គូស្នេហ៍ថ្មីថ្មើងប៉ុន្មានឡើយ។​ ក្នុងនោះដែរ ក្រោយគូស្នេហ៍ភរិយាមួយគូនេះរៀបការរួច អ្នកទាំងពីរទទួលបានចំណងដៃធំគឺជាកូនស្រីម្នាក់មានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ទៀតផង។

  អ្នកនាង គង់ សុជាតិ និងស្វាមី
  អ្នកនាង គង់ សុជាតិ និងស្វាមី

២៖ លោក ណខុន

តារាសម្ដែងរូបសង្ហាមានមន្តស្នេហ៍លោក ណាខុន ថ្មីៗនេះបានធ្វើឲ្យមហាជន និងហ្វេនជាច្រើនភ្ញាក់ផ្អើ់លគ្រប់គ្នា ខណៈតារារូបនេះបានសម្រេចចិត្តរៀបការតាមបែបសាមញ្ញធម្មតា ស្របពេលដែលលោកជាតារាល្បីល្បាញម្នាក់នោះ។ ជាមួយគ្នានេះដែរ អ្វីដែលគេចាប់អារម្មណ៍ឃើញ ភរិយាតារាប្រុសរូបនេះមានអាយុបងលោកទៀតផង ប៉ុន្តែបើនិយាយពីក្ដីស្រលាញ់រវាងគូស្វាមីភរិយាមួយគូនេះ ពិតជាធ្វើឲ្យហ្វេនច្រណែននឹងអ្នកទាំងពីរគ្រប់ពេលតែម្ដង។ ដោយមួយរយៈចុងក្រោយនេះ តារារូបនេះតែងតែដឹកដៃភរិយាទៅដើរលេងកម្សាន្ត ព្រមទាំងនៅក្បែរគ្នា បង្ហាញភាពរីករាយជាមួយគ្នាយ៉ាងមានក្ដីសុខពេញទំហឹង។

លោក ណខុន និងភរិយា
លោក ណខុន និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល