តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ ក្រោយទទួលបាននូវដំណឹងមរណទុក្ខដ៏សែនក្រៀមក្រំ ក្រោយពេលដែលវីរ:សិល្បការិនីខ្មែរយ៉ាងជំនាញខាងផ្នែកចម្រៀង និងសម្តែង លោកជំទាវកែវ មន្ថា បានទទួលមរណភាពដោយរោគាពាធនោះ តារាល្បីៗជាច្រើនរួមមាន លោក ករុណា ពេជ្រ លោកសុគន្ធ ថេរ៉ាយុទ្ធ អ្នកដឹកនាំសម្តែងលោក កុល សោភោ និងលោក ជ័យ សុវ៉ាត ព្រមទាំងកញ្ញា សុវត្ថិ ឌីធារិកា បានលេចមុខមានវត្តមាននៅក្នុងកម្មវិធីបុណ្យសព ដើម្បីជាការចូលរួមរំលែកទុក្ខ។

ជាក់ស្តែងយោងតាមគណនីហ្វេសប៊ុករបស់តារាប៉ុន្មានដួងខាងលើនេះ បានបង្ហោះនៅរូបថតប៉ុន្មានសន្លឹក បង្ហាញនូវទិដ្ឋភាពក្នុងពិធីបុណ្យសពលោកជំទាវកែវមន្ដា ប្រកបដោយទឹកមុខដ៏ស្រពាប់ស្រពាន និងទឹកចិត្តអាឡោះអាល័យចំពោះការបាត់បង់នូវធនធានដ៏កម្រខាងផ្នែកសិល្ប:ចម្រៀង និងសម្តែងរបស់កម្ពុជាជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា លោកជំទាវកែវ មន្ថា គឺជាតារាចម្រៀង និងជាតារាសម្តែងដែលទទួលបានប្រជាប្រិយភាព និងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន និងប្រជាពលរដ្ឋក្នុងកំឡុងទសវត្សទី៦០ និង៧០ និងជាពិសេសតាមរយ:បទមរតកដើមមួយបទមានចំណងជើងថា ខ្យល់កំពូលភ្នំ ដែលធ្វើឲ្យមហាជនខ្មែរចងចាំសិល្បការិនីរូបនេះពុំភ្លេចចំពោះទឹកដមសម្លេងដ៏សែនពិរោះរបស់លោកស្រី៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

១/. លោក ករុណាពេជ្រ

លោក ករុណាពេជ្រ ចូលរួមបុណ្យសពលោកជំទាវកែវ មន្ថា

២/.លោក សុគន្ធ ថេរ៉ាយុទ្ធ

លោក សុគន្ធ ថេរ៉ាយុទ្ធ ចូលរួមបុណ្យសពលោកជំទាវកែវ មន្ថា

៣/.លោក​ជ័យ សុវ៉ាត

លោក លោក​ជ័យ សុវ៉ាត ចូលរួមបុណ្យសពលោកជំទាវកែវ មន្ថា

៤/. កញ្ញា សុវត្ថិឌី ធារិកា

កញ្ញា សុវត្ថិឌី ធារិកា ចូលរួមបុណ្យសពលោកជំទាវកែវ មន្ថា

៥/.អ្នកដឹកនាំសម្តែងលោក កុល សោភោ

អ្នកដឹកនាំសម្តែងលោក កុល សោភោចូលរួមបុណ្យសពលោកជំទាវកែវ មន្ថា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជ័យ សុវ៉ាត