ភ្នំពេញ៖ ជាការពិតណាស់ កាលពីប៉ុន្មានសប្តាហ៍មុននេះ លោកជំទាវ ស៊ន សៀវម៉ី ត្រូវអ្នកលេងបណ្តាញសង្គមជាច្រើន នាំគ្នាអបអរសាទរ និងសម្តែងការរីករាយជំនួសជាខ្លាំង ក្រោយលោកជំទាវ សម្រាលកូនស្រី គួរឲ្យស្រលាញ់ ហើយមានសុវត្ថិភាពទាំងម្តាយ ទាំងកូន។  

យ៉ាងណាមិញ ក្រោយសម្រាលកូនស្រីមិនទាន់បាន ១ខែស្រួលបួលផង ពេលនេះ លោកជំទាវ ស៊ន សៀវម៉ី  ហាក់មានភាពរឹងមាំមិនបាក់សម្រស់បន្តិចសោះ ដូចក្នុងរូបភាពដែល លោកជំទាវបានបង្ហោះ ក្នុងឈុតកីឡាពណ៌ខៀវនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រតារាស្រីរូបនេះ បានសម្គាល់ឃើញ លោកជំទាវ ប្រែសាច់ឈា.ម ស្រស់ស្អាតជាងមុន មិនត្រឹមតែ មានស្បែកភ្លឺម៉ត់រលោងនោះទេ លោកជំទាវ ក៏នៅស្រស់ស្រាយមើលទៅ ទឹកមុខញញឹមស្រស់ស្រាយដូចមិនមែនអ្នកទើបសម្រាលកូនសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ មហាជន ផ្ទុះការកើតសរសើរពី សម្រស់របស់រូបនាង បើទោះបី ជាមានប្តីមានកូនក៏ពិតមែន តែក្រឡេកទៅមើលរាងរូវរបស់រូបនាងវិញ គឺពិតជាស្រស់ស្អាត ដូចនារីក្រមុំអញ្ចឹង ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ន សៀវម៉ី និងស្វាមីកាលពពោះ
ស៊ន សៀវម៉ី និងស្វាមី
ស៊ន សៀវម៉ី ក្រោយសម្រាល
ស៊ន សៀវម៉ី ក្រោយសម្រាល
ស៊ន សៀវម៉ី ក្រោយសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី