កម្សាន្ត៖ អ្នកណាៗក៏ដឹងអំពីទំនាក់ទំនងស្នេហារវាង តារាស្រីប៉ុន្មានដួងនេះ ដែលមានប្រជាប្រិយប្រចាំប្រទេសកម្ពុជា  ដែលគូរបស់ពួកគេ សុទ្ធសឹងជាគូស្នេហ៍ដែលមហាជនស្រលាញ់ចូលចិត្ត ក៏ព្រោះតែជាញឹកញាប់ពួកគេ តែងតែបង្ហាញក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកមិនអន់ថយឡើយ។   

ជាមួយគ្នានេះ ហ្វេនៗតែងចាប់អារម្មណ៍ជាខ្លាំងនឹងជីវិតឯកជនរបស់ តារាសម្តែងស្រីទាំងនេះដែលពួកគេ ធ្លាប់បានបើកបង្ហាញមុខមាត់គូស្នេហ៍ថ្មីខ្លួន យ៉ាងពេញទីតែម្តងលើបណ្តាញសង្គម ថែមទាំងខ្លះបានណែនាំឲ្យកូនៗ ក៏ដូចជាគ្រួសារដឹងលឺខណៈដែលពួកគេបានចាប់ដៃមើលចិត្តគ្នាអស់ជាច្រើនឆ្នាំ។ តែផ្ទុយទៅវិញ បើទោះបីជាទាំក់ទងគ្នាយូរមកហើយ តែគូស្នេហ៍តារាទាំងនេះហាក់មិនទាន់បង្ហើបពីថ្ងៃរៀបអាពាហ៍ពិពាហ៍ទាល់តែសោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះយ៉ាងណាក្តី ក៏ហ្វេនៗនៅតែ ចាំតាមដានក៏ដូចជា ជូនពរឲ្យពួកគេស្រលាញ់គ្នា និងឆាប់មានដំណឹងល្អមកឲ្យហ្វេនដែលតែងតែគាំទ្រពីជីវិត សិល្បៈក៏ដូចជាជីវិតគូរបស់ពួកគេផងដែរ៕

ចង់ដឹងថា តារាស្រីរូបណាខ្លះដែលមានទំនាក់ទំនងស្នេហា និងបើកបង្ហាញមុខគូស្នេហ៍ជាសាធារណៈតែមិនទាន់បង្ហើបថ្ងៃរៀបការ?

សូមទស្សនារូបភាពខាងក្រោ៖

មាស សុខសោភា និង គូស្នេហ៍
សុខ សោម៉ាវត្តី និង គូស្នេហ៍
ភិន សុដាលីស និង គូស្នេហ៍
ពេជ្រ សោភា និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី