កោះរ៉ុងសន្លឹម៖  តារាចម្រៀងស្រីជ្រកក្រោមផលិតកម្ម រស្មីហង្សមាស កញ្ញា ប៉ាច គីមមួយ ជាតារាចម្រៀងមួយដែលប្រិយមិត្តតែងបានដឹងហើយថា នាងមានសម្លេងស្រួយ ផ្អែមពីរោះ ហើយបើនិយាយពីរូបសម្បត្តិ នាងថែមទាំងមានរូបសម្រស់ស្រស់ស្អាតដូចកូនកាត់ចិន គួរឲ្យស្រលាញ់ទៀតផង មិនថាក្នុងឈុតសម្លៀកបំពាក់បែបណា ក៏តារារូបនេះ អាចស្លៀកបានយ៉ាងសម។  

ជាក់ស្ដែង កាលពីពេលថ្មីៗឆ្លៀតពេលទំនេរពីការងារ គីមមួយ បានទៅលំហែកាយ នៅឯនាយសមុទ្រលើកោះរ៉ុងសន្លឹម ជាមួយមិត្តភក្ដិយ៉ាងរីករាយ។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្នុងនោះផងដែរ បើតាមការសង្កេត យើងឃើញថា តារារូបនេះ មានការតុបតែងខ្លួន មានភាពស្រស់ស្អាត ដែលមើលទៅមានភាពស៊ិចស៊ីមិនចាញ់តារាបរទេសឡើយ ជាមួយនឹងឈុតខោវែងស អាវដៃតូចពាក់កណ្ដាលខ្លួនមានផ្កាយ៉ាងលេចធ្លោ ដោយនាង មានរូបរាងតូចច្រលឹង និងសាច់សខ្ចី ហើយមានភាពទាក់ទាញថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តាមរយៈរូបភាពជាច្រើនដែលបានបង្ហោះនៅលើបណ្ដាញសង្គម របស់តារារូបនេះ យើងឃើញថា គ្រប់ស្ទាយ៍ គ្រប់ប្លង់នៃការថតរូបអមជាមួយទេសភាពទឹកសមុទ្រថ្លាឆ្វេង ដ៏ស្រស់ស្អាតនៅទីនោះ នាងត្រូវបាន ហ្វេនៗលាន់មាត់សរសើរស្ទើរគ្រប់គ្នាជាច្រើនមិនដាច់ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

គីមមួយ 
គីមមួយ 
គីមមួយ 
គីមមួយ 
គីមមួយ 
គីមមួយ 
គីមមួយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ